កក្រើកបងប្អូនខ្មែរនៅកូរ៉េហើយ! ក្រុមហ៊ុនបុរី​ ឡេង​ ណាវ៉ាត់ត្រា នាំសុទ្ធតែតារាល្បីៗទៅធ្វើសង្រ្កានដ៏ធំមួយនៅទីនោះ!

0 5,163

(ភ្នំពេញ​)៖​ កាន់តែកក្រើក​ទៀតហេីយ​! នៅក្នុងពេលឆាប់ៗខាងមុខនេះ​ ក្រុមហ៊ុនបុរី​ ឡេង​ ណាវ៉ាត់ត្រា​ នឹងមានការ​រៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំ​ ប្រមូលម្តុំតារាប្រុសស្រីល្បីជាច្រេីនដួង​ ទៅច្រៀងរាំអបអរសាទរឆ្នាំថ្មីជួបជុំ​ បងប្អូនពលករខ្មែររស់នៅប្រទេសកូរ៉េ​ ហេីយនៅក្នុងព្រឹត្តិការណ៍នោះផងដែរ​ ក៏មានការរាំវង់​បំបែកកំណត់ត្រា​ ធំជាងគេ​ ប្រចាំឆ្នាំ២០១៩ផងដែរ។

នៅក្នុងព្រឹត្តិការណ៍​ ប្រគុំតន្ត្រីសប្បុរសធម៌ដ៏ធំអស្ចារ្យ ដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសង្រ្កាន្ដឆ្នាំថ្មី​ ដែលមានការឧបត្តម្ភគាំទ្រ​ ដោយក្រុមហ៊ុន​ ឡេង​ ណាវ៉ាត់ត្រា​ នៅប្រទេសកូរ៉េ នាទីក្រុងប៊ូសាន ជាពិសេស​នឹងបានរួមគ្នា​ រាំបំបែកកំណត់ត្រា​ ប្រចាំឆ្នាំ២០១៩ នូវចង្វាក់​ប្រពៃណីខ្មែរ ដែលមានវង់ធំជាងគេ លើពិភពលោក។ នៅក្នុងព្រឹត្តិការណ៍​ដ៏ធំនេះ​ មានការចូលរួមរាំលេងដោយសេរី​ ជាមួយកំពូលតារាចំរៀងកំពុងពេញនិយមជាមួយ ឡូរ៉ា ម៉ម, ខេម, វុទ្ធា, បាន ម៉ុន្នីល័ក្ខ, ចាន់ សម័យ មិនតែប៉ុណ្ណោះជួបជាមួយ បទយុវវ័យ កន្ត្រាក់អារម្មណ៍ យូរី Bmo Tampo ពិធីករកំពូលកូ ប៉ែនចំរ៉ុង នឹងកូអោយកាន់តែសប្បាយថែមទៀតផង។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ​ ព្រឹត្តិការណ៍​ដ៏ធំនេះ​ នឹងមានការចូលរួមដោយ​ អ្នកដឹកនាំដ៏ល្បី យឹម តាស្រង់ នឹងធ្វើអោយកម្មវិធីកាន់តែអស្ចារ្យ ផលិតវីដេអូ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទុកជាអនុស្សាវរីយជារៀងរហូត សូមកុំអោយឱកាសនេះកន្លងផុតអោយសោះ ចូលរួមដោយមិនគិតថ្លៃ រួមគ្នា គាំទ្រសិល្បះខ្មែរ។

ដូច្នេះកុំអោយឱកាស​ ជួបជុំសប្បាយដ៏ធំកម្រមាននេះ​ រំលងផុតអោយសោះ​ ចូលរួមដោយសេរី​ នៅថ្ងៃទី២០​ ខែមេសា​ ចាប់ពីម៉ោង 4ល្ងាចដល់ម៉ោង10 យប់ អាសយដ្ឋាន #ទីក្រុងប៊ូសាន សួនឧទ្យាន សាមណាក់ ក្បែរស្ថានីរថភ្លើងសាសាង ឬតាមរយៈ부산 사상구 삼락동 29-51 ។ ព័ត៌មានបន្ថែម-010-2151-5565 / 010-4447-7168៕

Loading...