អត់ម៉េចបានការប្រគំតន្ត្រីព្រះច័ន្ទពេញវង្សរបស់​Huawei P30Series រាត្រីថ្ងៃសុក្រនេះ នៅកោះពេជ្រ!

ភ្នំពេញ ថ្ងៃទី​​​​​ 24 មេសា ឆ្នាំ 2019 ​​​ មហាព្រឹត្តិការណ៍ការប្រគំតន្រ្តីព្រះច័ន្ទពេញវង្សដំបូងគេបង្អស់នៅប្រទេសកម្ពុជា Giant Moon Live Concert ដែលនាំមកជូនដោយ Huawei P30 សេរ៊ី កាន់តែខិតជិតមកដល់ហើយ ដែលនៅសល់ត្រឹមតែពីរថ្ងៃទៀតប៉ុណ្ណោះ។​ ត្រៀម ស្រែកហ៊ោកញ្ចៀវ រាំចង្វាក់ EDM ក្រវីជាមួយអំពូល LED ទស្សនាការប្រគំតន្ត្រីក្នុងពិភពភ្លើងពណ៍ចំរុះ និងជួបជាមួយ​កំពូលតារាចម្រៀង ដែលជាអាយដូលក្នុងដួងចិត្តអ្នក នៅថ្ងៃសុក្រទី 26 ​   មេសា នៅមុខសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង 4 ល្ងាចតទៅ!

ធានារឹតតែប្លែកភ្នែក ជាមួយការសំដែង Show ពិសេសកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និង ​លោក នីកូ ដែលជាតារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei ព្រមទាំង លោក ឆន សុវណ្ណរាជ កញ្ញា សួសវីហ្សា កញ្ញា ប៉ាច គីមម៉ួយ ការដើរម៉ូតដ៌ប្លែក ពោរពេញដោយគំនិតឆ្នៃប្រឌិតខ្ពស់ និង DJ ចង្វាក់ EDM ដ៏ល្បី នឹងបំពេញបេសកកម្មរួមគ្នា បង្កើតភាពរីករាយ និង ភាពភ្ញាក់ផ្អើល ដែលធ្វើឲ្យការប្រគំតន្ត្រីកាន់តែប្លែក និង រំជើបរំជួល  ជាមួយបទពិសោធន៍ថ្មីបំផុតមិនធ្លាប់មាន ធានាថាមិនដូចការប្រគំតន្ត្រីផ្សេងៗឡើយ។

ក្រៅពីការការប្រគំតន្ត្រីដ៏អស្ចារ្យ យើងក៏មានការលេងហ្គេមសប្បាយៗ ការដាក់តាំងបង្ហាញកំពូលស្មាតហ្វូន P30 សេរ៊ី ដូចជា P30 Pro, P30 និង P30 Lite ព្រមទាំងនាឡិកាឆ្លាតវៃ និងផលិតថ្មីៗជាច្រើនទៀតរបស់ Huawei សម្រាប់អតិថិជនតេស្ត សាកល្បងប្រើផងដែរ។ មិនតែប៉ុណ្ណោះ អ្នកចូលរួមទាំងអស់ចាប់ពីម៉ោង 4 ល្ងាចទៅ ក៏នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ឥតគិតថ្លៃ ដូចជា អាវយឹតដ៏ស្រស់ស្អាត ភេសជ្ជៈទាំងកេស ទាំងកេស អំពូល LED ប្លែក ទាន់សម័យ បានឈរនៅមុខកៀកឆាក ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗ។

មហាព្រឹត្តិការណ៍ការប្រគំតន្រ្តីនេះ ក៏មានការចូលរួមសហការដោយ ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Pepsi ក្រុមហ៊ុន Sabay និង ក្រុមហ៊ុន Grab។ អស់បារម្ភលើបញ្ហាការធ្វើដំណើរទៅមើលការប្រគំតន្ត្រីទៀតហើយ អ្នកកំពុងប្រើប្រាស់ Grab នឹងទទួលបានការបញ្ចុះតម្លៃ 30% ( រហូតដល់ 6,000 រៀល) ចំនួន 2 ដង ដោយប្រើ ប្រូម៉ូសិនកូដ P30LITE ហើយសម្រាប់អ្នកប្រើប្រាស់ថ្មី នឹងទទួលបាន 8000 រៀលឥតគិតថ្លៃ ​ ចំនួន 3 ដង ដោយប្រើប្រូម៉ូសិនកូដ NEW2GRAB ។ មិនតែប៉ុណ្ណោះ អ្នកក៏អាចទៅភ្លក្ស Pepsi ភ្លក្សរសជាតិដ៏អស្ចារ្យ និង​ប្រូម៉ូសិនពិសេសៗពីក្រុមហ៊ុន Smart។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន P30 សេរ៊ី មានសមត្ថភាពអស្ចារ្យ ដែលអាចហ្សូមបានដល់ឋានព្រះច័ន្ទ ហ្សូមបានរហូតដល់ 50X ថតរូបច្បាស់អស់ស្ទះក្នុងទីងងឹត និងផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាលពន្លឺភ្លើង Bokeh ជាមួយស៊ុបភើកាមេរ៉ាបួនគ្រាប់របស់​ Leica​។ P30 Pro មានតម្លៃ 899$, P30 តម្លៃ 669$ និង P30 Lite តម្លៃ $339 ព្រមទាំងទទួលបានកាដូជាច្រើនឥតគិតថ្លៃ។

ចូលរួមទស្សនាដោយសេរី នៅមុខសាលមហោស្រពកោះពេជ្រ នៅថ្ងៃ 26 មេសា ចាប់ពីម៉ោង 4 ល្ងាចតទៅ​ ហើយមហាព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ ក៏មានការផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV និង Facebook Page Huawei Mobile ចាប់ពីម៉ោង 7:30 យប់ផងដែរ! កុំភ្លេចចូលរួមទាំងអស់គ្នាណា!