ទ្រូម៉ាន់នីផ្តល់ជូន iPhone X ដល់អ្នកណែនាំឱ្យប្រើប្រាស់ TrueMoney App ច្រើនជាងគេ!

កាលពីដើមខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នីបានរៀបចំកម្មវិធី Invite&Win ឈ្នះទូរសព្ទ iPhone X ដែលបានធ្វើឲ្យយុវវ័យប្រុសស្រីជាច្រើននាក់ចូលរូមណែនាំ មិត្តភក្តិ បងប្អូន ឱ្យប្រើប្រាស់ TrueMoney App ដែលជាការប្រកួតប្រជែងនៅក្នុងកម្មវិធី Invite&Win នេះ។

Mr. Moon KIM ប្រធានផ្នែកឌីជីថល នៃក្រុមហ៊ុនទ្រូម៉ាន់នី បានបង្ហើបថា ក្នុងរយៈពេលមួយខែ Invite&Win «មានអ្នកចូលរួមលេងក្នុងកម្មវិធីនេះរាប់រយអ្នក លោកបានបន្ថែមទៀតថា ក្រុមហ៊ុនទ្រូម៉ាន់នីតែងតែមានកម្មវីធីថ្មីៗប្លែកៗក្នុងការផ្តល់ជូនអតិថិជន ដែលមានដូចជាការចាប់ទឹកកកយកលុយ គប់យន្តហោះយក Huawei 3e band ជាពិសេសគឺការផ្តល់ជូន iPhone X ក្នុងកម្មវិធី Invite&Win»។

ប្អូនប្រុស យ៉ាន បូរី ដែលជាម្ជាស់រង្វាន់ធំ iPhone X បាននិយាយថា «ខ្ញុំពិតជាមានសំណាងមែនទែនហើយរំភើបដែលបានឈ្នះរង្វាន់ iPhone X ពីទ្រូម៉ាន់នីក្នុងកម្មវិធី Invite&Win ដោយគ្រាន់តែណែនាំមិត្តភក្តិបងប្អូនឱ្យប្រើប្រាស់កម្មវិធី TrueMoney app ច្រើនជាងគេ នេះជារង្វាន់ពិតៗ ហើយកុំភ្លេចចូលរួមលេងជាមួយកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុនទ្រូម៉ាន់នី និងបានឈ្នះរង្វាន់ដូចខ្ញុំដែរ»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទ្រូម៉ាន់នីបានធ្វើកម្មវិធី Invite&Win រយៈពេលមួយខែ ពីថ្ងៃទី0១ ដល់ ថ្ងៃទី៣០ខែមេសា ជាមួយការចាប់រង្វាន់ទូរសព្ទដៃទំនើបម៉ាក iPhone X ។

ដើម្បីទាញយកកម្មវិធី TrueMoney សូមចុច https://bit.ly/2NiWWzz
ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕