ទ្រូម៉ាន់នី ជាក្រុមហ៊ុនតែមួយគត់ដែលគាំទ្រយ៉ាងសកម្មក្នុងវិស័យវាយនភណ្ឌ នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នីដែលជាក្រុមហ៊ុនវេរលុយធំជាងគេក្នុងប្រទេសកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថាជាក្រុមហ៊ុនតែមួយគត់ដែលបានគាំទ្រយ៉ាងសកម្ម និងលើកកម្ពស់កម្មករ-កម្មការនីរោងចក្រ ចាប់តាំងពីចុងឆ្នាំ២០១៨ ដែលបានឆ្លុះបញ្ចាំងក្នុងស្ពតពាណិជ្ជកម្មផ្ញើលុយឥតគិតថ្លៃរបស់ខ្លួនទូទាំងប្រទេស ។

តាំងពីក្រុមហ៊ុនទ្រូម៉ាន់នីមានវត្តមានក្នុងប្រទេសកម្ពុជា គឺបានផ្តល់នូវសេវាផ្ទេរប្រាក់ដែលជាតម្រូវការចាំបាច់របស់កម្មករ-កម្មការនីរោងចក្រ ពិតជាជួយសម្រាលដល់ជីវភាព ភាពងាយស្រួល និងសន្សំសំចៃការចំណាយរបស់ពួកគាត់បានយ៉ាងច្រើន តាមរយៈតម្លៃសេវាផ្ញើលុយទូទាំងប្រទេសទាបជាងគេបំផុតនៅកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នីបានសហការជាមួយសមាគមរោងចក្រកាត់ដេរ GMAC រៀបចំពិធីជួបជុំសមាគមកាត់ដេរ ក្នុងគោលបំណង ចូលរួមចំណែកសកម្មភាពមនុស្សធម៌ និង ផ្តល់ជូននូវសេវាពិសេសជូនដល់ រោងចក្រកាត់ដេរទាំងអស់ជាមួយនិងភាពងាយស្រួលក្នុងការបើកប្រាក់បៀវត្សរ៍ឥតគិតថ្លៃនិងមានសុវត្ថិភាពជាមួយចំនួនភ្នាក់ងារច្រើនជាងគេបំផុតទូទាំងប្រទេស ។

ថ្មីៗនេះ កម្មវិធីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩ ក្រុមហ៊ុនទ្រូម៉ាន់នីក៏ជាក្រុមហ៊ុនតែមួយគត់ដែលជាម្ចាស់ឧបត្ថម្ភធំ ក្នុងនោះ ក្រុមហ៊ុនទ្រូម៉ាន់នីបានឧបត្ថម្ភ នូវទឹកប្រាក់បន្ថែមចំនួន ២លានរៀលក្នុងម្នាក់ ដល់ម្ចាស់ជ័យលាភីលេខ១ ដែលបានទៅលើបេក្ខជន លឿង វិសាល ពាក់ស្លាកលេខ៨ និងបេក្ខនារី យ៉ុន កាន់ទីម៉ា ស្លាកលេខ២ មកពីមណ្ឌលរាជធានីភ្នំពេញ ដែលទទួលបានថវិកាចំនួន ៥លានរៀល, ម៉ូតូ Honda Beat ចំនួន ១គ្រឿង និងរង្វាន់ជាច្រើនទៀត ។

គួរបញ្ជាក់ផងដែរ សម្រាប់ថៅកែរោងចក្រកាត់ដេរមានបំណង ប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ជូនកម្មករ-កម្មការនីជាមួយសេវាទ្រូម៉ាន់នី ផេរ៉ូលស៊ឺវីស(Payroll Service) អាចទាក់ទងមកលេខទូរសព្ទ 016 454 888 ជាមួយការផ្តល់ជូនកញ្ចប់សេវាពិសេស ។

លោកអ្នកអាចទាញយកកម្មវិធី TrueMoney App សូមចុច https://bit.ly/2NiWWzz
ព័ត៌មានបន្ថែមពីកម្មវិធីនេះ អាចទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕