មានតែជាង $200 អាចទិញស្មាតហ្វូនកាមេរ៉ាផុសបានឡូយជាងតម្លៃជាង $300 ទៀតន៎!

សង្គ្រាមស៊ីសាច់ ហត់ឈាម ក្នុងទីផ្សារស្មាតហ្វូន ហាក់បីដូចជាកាន់តែឡើងកម្ពៅខ្លាំងឡើងៗ ដែលសព្វថ្ងៃនេះ ក្រុមហ៊ុនស្មាតហ្វូននិមួយៗ បានដុតដៃដុតជើង បញ្ចេញស្មាតហ្វូនអេក្រង់ពេញតួ កាមេរ៉ាផុសរៀងៗខ្លួន។ សង្កេតឃើញថា វត្តមានស្មាតហ្វូនអេក្រង់ផុស នៅក្នុងទីផ្សារបច្ចុប្បន្ន មានដូចជា OPPO F11 Pro និង VIVO V15 ស្របពេលជាមួយគ្នានេះ មានព័ត៌មានបែកធ្លាយថា Huawei ក៏មិនបន្ធូរដៃដែរ នឹងបញ្ចេញស្មាតហ្វូនអេក្រង់ផុស Y9 Prime 2019 នៅខែពាក់កណ្តាលខែមិថុនាខាងមុខនេះ។ ចាំមើលៗ ថាមួយម៉ូដែលមួយណាឡូយជាង! ទាំងបីចំណុចនេះ គឺជាចំណុចសំខាន់ៗដែលអ្នកគួរតែប្រៀបធៀប។

  • តម្លៃ៖ F11 Pro និង V15 តម្លៃដល់ទៅជាង $300 ខណះដែលគេល្បីថា​ Y9 Prime 2019 មានតម្លៃមិនដល់ $300 នោះទេ ដូច្នេះបើអ្នកពេញចិត្តស្មាតហ្វូនកាមេរ៉ាផុស មិនបាច់ចាំ ចំណាយលុយដល់ជាង $300 ក៏បានដែរ។
  • កាមេរ៉ា៖ កាមេរ៉ាក្រោយរបស់ V15 ដូចជារចនាមិនសូវស្អាតសោះ រាងក្រាស់ជាង F11 Pro និង Y9 Prime 2019 ប៉ុន្តែ F11 Pro វិញ គ្មានគីឡូហក់ ថត wide-angle photo បានប្លង់កាន់តែធំ ដូច V15 និង Y9 Prime 2019​ នោះទេ។ មិនតែប៉ុណ្ណោះ Y9 Prime 2019 ហ្នឹង មានទាំងមុខងារ night mode ទៀតផង។ អីចឹង បើនិយាយពីកាមេរ៉ា អ្នកប្រហែលជាអាចដឹងថា ខាងណាស៊ីដាច់គេហើយ!​ ឥលូវគេដើរដល់សម័យជំនាន់កាមេរ៉ាបីគ្រាប់អស់ហើយ F11 Pro មានកាមេរ៉ាក្រោយតែពីរគ្រាប់ ចំណែកឯ V15 និង Y9 Prime 2019 កាមេរ៉ាក្រោយមានដល់ទៅបីគ្រាប់ឡើងស្ទាវ!
  • អង្គផ្ទុកទន្និន័យ Y9 Prime 2019 និង V15 បំពាក់ដោយអង្គផ្ទុកទិន្ន័យធំរហូតដល់ 128GB ខណះដែល F11 Pro មានត្រឹមតែ 64GB តែប៉ុណ្ណោះ។ ណាហើយ Y9 Prime នេះដូចជាមកទាំងព្រមតែម្តង ប្រកួតប្រជែងទាំងតម្លៃ ទាំងសមត្ថភាពហើយតើនែក!

ស្មាតហ្វូន កាមេរ៉ាផុសដូចជាប្រកួតប្រជែងគ្នាខ្លាំងសម្បើមណាស់។ ដូច្នេះអ្នកនឹងជ្រើសរើសយកម៉ូដែលមួយណាដែរ?