ព័ត៌មានបែកធ្លាយ «TrueMoney App គ្រោងផ្តល់ជូនលុយ 50% ត្រឡប់មកវិញ រាល់ការបាញ់លុយបញ្ចូលទូរសព្ទលេខខ្លួនឯង ថ្ងៃទី១ មិថុនានេះ»

ក្រុមហ៊ុនទ្រូម៉ាន់នីតែងតែផ្តល់ជូនប្រូម៉ូសិនថ្មីៗជាច្រើនជូនអតិថិជន មានដូចជា ទិញសំបុត្រកុនមិនចាំបាច់តម្រង់ជួរ ថង់លាភ ការបញ្ចុះតម្លៃពេលចាយលុយ ការផ្ញើលុយឥតគិតថ្លៃ២ដងរាល់ខែ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។ តើការផ្តល់ជូនអ្វីដែលបែកធ្លាយថ្មីឆាប់ៗខាងមុខនេះ?  

កាលពីប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុនបានបង្ហើប ដោយបង្ហោះលេខ 50% ដោយមិនបានបញ្ចាក់ពីការផ្តល់ជូនថាជាអ្វីនោះទេ នៅលើទំព័របណ្តាញហ្វេកប៊ុករបស់ខ្លួន។ មិនបានមួយថ្ងៃផង ស្រាប់តែមានការចោទសួរជាច្រើនចំពោះសារបែកធ្លាយក្នុងបណ្តាញតេឡេក្រាម បញ្ជាក់យ៉ាងច្បាស់ថាជា ការផ្តល់ជូនលុយមកវិញពេលបញ្ចូលុយទូរសព្ទ តាមការបាញ់លុយ។

តាមការបញ្ជាក់ឲ្យដឹងពីលោកនាយកទីផ្សារ លោក ឈន់ សកល បានឲ្យដឹងថា នេះជាការផ្តល់ជូនថ្មីមួយទៀត ដែលក្រុមហ៊ុនទ្រូម៉ាន់នីនឹងផ្តល់ជូន គឺពិតជាការឲ្យលុយត្រលប់មកវិញ 50% រាល់ការបាញ់លុយទូរសព្ទលេខខ្លួនឯង មែន ។ លោកបញ្ជាក់ថា សារបែកធ្លាយនោះ និយាយពីការតម្លើងស្លាកប៉ាណូផ្សព្វផ្សាយ ឲ្យទាន់ខែមិថុនាខាងមុខ។

តាមការញ្ជាក់ពីអតិថិជនបានឲ្យដឹងថា មានតែក្រុមហ៊ុនទ្រូម៉ាន់នីតែមួយគត់ ដែលផ្តល់នូវការបញ្ជូលលុយទូរសព្ទទាបជាងគេ ក្នុងប្រទេសកម្ពុជា។ ប្អូនប្រុស សែ មាគធី ជានិសិត្សសកលវិទ្យាល័យ IU បានប្រាប់ឱ្យដឹងថា៖ «ខ្ញុំបានប្រើប្រាស់ កម្មវិធីទ្រូម៉ាន់នី តាំងពីកម្មវិធីនេះចេញមកដំបូងម្ល៉េះ កាលពីឆ្នាំ 2018 ហើយក្នុងមួយខែខ្ញុំចំណេញបានតិចណាស់ក៏ 2$ ហើយបើគិតជាសាច់ប្រាក់ ចំណេញមិនតិចជាង 50$ទេ មិនត្រឹមតែចំណេញលុយនោះទេ ចំណេញទាំងពេលវេលាទៀត ។

 

សម្រាប់អ្នកដែលមិនទាន់មានកម្មវិធីទ្រូម៉ា់ន់នី កុំភ្លេច ទាញយកដើម្បីទទួលបានលុយត្រលប់មកវិញ ហើយរីករាយទទួលយក 50% រាល់ការបាញ់លុយទូរសព្ទលេខខ្លួនឯង និងអត្ថប្រយោជន៍ជាច្រើនទៀត ចាប់ពីថ្ងៃ១ មិថុនា។

ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi

ព័ត៌មាន​បន្ថែម​ពី​កម្មវិធីនេះ អាច​ទាក់​ទង 023 999 639 ឬ​ចូល​ទៅកាន់ហ្វេសប៊ុក TrueMoney Cambodia  ៕