Huawei Y9 2019 ផ្ទុះការគាំទ្រយ៉ាងគំហុកដោយមានអតិថិជនតំរង់ជួរបន្តកន្ទុយគ្នា រង់ចាំទិញ!

ភ្នំពេញ ថ្ងៃទី​​ 14 កក្កដា ឆ្នាំ 2019 មនុស្សយ៉ាងច្រើនកក់កុញបានឈរតំរង់ជួរបន្តកន្ទុយគ្នាឡើងផ្អើល ម្តុំផ្សារដេប៉ូ ដើម្បីទិញស្មាតហ្វូន Huawei Y9 2019 ដែលពួកគេបានធ្វើការកុម្ម៉ង់ទិញទុកមុន។ ការតំរង់ជួរយ៉ាងច្រើនកក់កុញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺស្ថិតនៅមុខហាងទូរសព្ទចំរើន និង ហាងអាម៉ីស៊ីវអេង 2 ដែលហាងទាំងពីរនេះ ជាហាងដែលមានសន្ទុះនៃការកុម្ម៉ង់ទិញទុកមុនស្មាតហ្វូន Huawei Y9 2019 ខ្លាំងជាងគេ។

Huawei Y9 2019 បានបំបែកកំណត់ត្រា ទទួលបានការកុម្ម៉ង់ទិញទុកមុនលើសពីការរំពឹងទុក ច្រើនលើសលុប ជាពិសេសទទួលបានការគាំទ្រខ្លាំងយ៉ាងគំហុក រហូតដល់អតិថិជនតំរង់ជួររង់ចាំទិញបែបនេះ។ រឹតតែពិសេសទៀតនោះ អ្នកចូលរួមតំរង់ជួរទាំងអស់ក៏មានឱកាសជួប និងថតរូបផ្ទាល់ ជាមួយអាយដូលក្នុងដួងចិត្ត ដែលជាតារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei គឺអ្នកនាងឱក សុគន្ធកញ្ញា និង លោកនីកូ ។

អស់ទាស់ហ្មង់ បានជួបអាយដូលផង បានស្មាតហ្វូនសំណប់ចិត្តប្រើមុនគេផង ហើយថែមទាំងទទួលបានកាដូជាបន្ថែម ជាពិសេសអាវយឹតដែលមានហត្ថលេខារបស់អាយដូលទៀតផង ។

គួរបញ្ចាល់ផងដែថាមិនមែនតែប្រទេសកម្ពុជាយើងទេដែលមានការគាំទ្រយ៉ាងកំហុគបែបនេះក៏មានប្រទេសជាប្រទេសជាច្រើនបានទទួលការគាំទ្រដូចគ្នា​​ តួយ៉ាងដូចជាប្រទេលពីលីពីន ត្រឹមតែ២ម៉ោងប៉ុណ្ណោះ លក់បានរហូតដល់ មួយម៉ឺនគ្រឿងជាង​។

Huawei Y9 2019 បានក្លាយជាស្មាតហ្វូនទទួលបានការពេញនិយមខ្លាំងបំផុតលើទីផ្សារដោយសារតែ ជាស្មាតហ្វូនកាមេរ៉ាមុខ Pop-up Selfie ទំហំ 16MP អេក្រង់លាតពេញផ្ទៃទំហំ 6.59 អ៊ីញ គ្មានស្នាមឆក តម្លៃសមរម្យបំផុតគ្មានគូប្រៀបត្រឹមតែ $239 ប៉ុណ្ណោះ។ ចំណែកឯកាមេរ៉ាក្រោយវិញ ស្មាតហ្វូននេះបំពាក់ដោយកាមេរ៉ារហូតដល់ទៅបីគ្រាប់ដែលមានមុខងារអាចថត Ultra Wide បានល្អជាទីគាប់ចិត្ត កាមេរ៉ាទីមួយទំហំ 16MP កាមេរ៉ាទីពីរទំហំ 8MP និង​     កាមេរ៉ាទីបីទំហំ 2MP ROM ទំហំធំ 128GB ដំណើរការដោយ Kirin 710F​ ថាមពលថ្ម 4000mAh សាកថ្មបានលឿន ប្រើប្រាស់ USB type C ។

លោក Henry Xiao នាយកគ្រប់គ្រងប្រចាំនៅប្រទេសកម្ពុជា​ របស់ក្រុមហ៊ុន Huawei បានលើកឡើងថា​ លោកពិតជាមានអារម្មណ៍ រំភើប​សប្បាយរីករាយយ៉ាងខ្លាំងដែល Huawei Y9 2019 ទទួលបានការគាំទ្រខ្លាំងលើសលប់ រហូតដល់មានការតំរង់ជួរចាំទិញបែបនេះ។​ លោកពិតជាអរគុណចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រក្រុមហ៊ុន Huawei ជាពិសេសស្មាតហ្វូនម៉ូដែលនេះ​ និងមានទំនុកចិត្តលើផលិតផលរបស់យើង។​​ លោកបានបន្ថែមទៀតថា ក្រៅពីម៉ូដែលថ្មីដែលទើបតែសម្ពោធនៅលើទីផ្សារប្រទេសកម្ពុជា នៅដើមខែសីហាខាងមុខនេះ ក្រុមហ៊ុន Huawei នឹងមានគម្រោងសម្ពោធជាផ្លូវការស្មាតហ្វូនដែលអាចប្រើ 5G នៅប្រទេសកម្ពុជា ដើម្បីឲ្យប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ថ្មី បច្ចេកវិទ្យាឈានមុខលើសេវា​ 5G។

សម្រាប់អតិថិជនដែលខកខានមិនបានកុម្ម៉ង់ទិញទុកមុន អតិថិជនក៏អាចទិញ Huawei Y9 2019 នៅហាងទូរសព្ទដែលនៅជិតអ្នកបំផុតនៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់

Website: https://consumer.huawei.com/kh/

Facebook: Huawei Mobile (https://bit.ly/2ePDMSq)