កាន់តែស្រួល និងចំណេញ! ផ្ទេរប្រាក់ពី ABA Mobile មក​ TrueMoney App ដោយឥតគិតថ្លៃ ឥតកំណត់ 

ភ្នំពេញ៖ ​កាលពីថ្ងៃទី ១៩ សីហា ឆ្នាំ២០១៩ ធនាគារ​ ABA និងក្រុមហ៊ុនទ្រូម៉ាន់នីបានរៀបចំពិធីប្រកាសជាផ្លូវការស្តីពីកិច្ចសហការរវាងគ្នា​ផ្តល់ជូនការផ្ទេរប្រាក់ទៅវិញទៅមក ដោយថ្នាក់ដឹកនាំទាំងសងខាងបានរៀបរាប់អំពីអត្ថប្រយោជន៍ ក៏ដូចជាភាពងាយស្រួលជូនអតិថិជន ដែលប្រើប្រាស់ ABA Mobile ក៏ដូចជា TrueMoney App ដោយសន្យា ថានឹងមានការផ្តល់ជូនពិសេសក្នុងពេលឆាប់ៗខាងមុខ។

ដូចអ្វីដែលបានសន្យា ការផ្តល់ជូនពិសេសនេះបានមកដល់ កាន់តែស្រួល និងចំណេញ ចាប់ពីថ្ងៃទី​ ១៨ ខែតុលា នេះតទៅ រាល់ការផ្ទេរប្រាក់ពី ABA Mobile មក​ TrueMoney App គឺមិនគិតកម្រៃសេវានោះទេ។​

លោក ឈន់ សកល នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នី បានប្រាប់អោយដឹងថា៖« ដោយមើលឃើញពីការគាំទ្រនិងតម្រូវការរបស់អតិថិជនមកលើ សេវាផ្ទេរប្រាក់ពី ABA Mobile មក​ TrueMoney App មានសន្ទុះខ្លាំង ដែលជាទូទៅអតិថិជន ​ធ្វើការផ្ទេរប្រាក់ពី ABA Mobile មកកាន់TrueMoney ដើម្បីដកប្រាក់នៅតាមភ្នាក់ងារពេលធ្វើដំណើរឆ្ងាយពីសាខាឬ ទូដកលុយ ATM របស់ធនាគារ ទិញសំបុត្រកុន  បញ្ជូលលុយទូរសព្ទចំណេញលុយមកវិញ ជាដើម  ទើបជាហេតុដែលផ្តល់ជូនពិសេសសម្រាប់អតិថិជន​»។​

សម្រាប់ការផ្តល់ជូននេះ ក្រុមហ៊ុនទ្រូម៉ាន់នី ក៏ដូចជា​ធនាគារ ABA  សង្ឃឹមថាអតិថិជន​ទាំងអស់ពេញចិត្ត ហើយរីករាយជាមួយនឺងការផ្តល់ជូនដ៏ពិសេសនេះ។​ ទាញយកកម្មវិធីសូមចុច http://onelink.to/truemoneyapp_pr

ព័ត៌មាន​បន្ថែម​ពី​កម្មវិធីនេះ អាច​ទាក់​ទង 023 999 639 ឬ​ចូល​ទៅកាន់ហ្វេសប៊ុក TrueMoney Cambodia  ៕

Loading...