ក្នុងឱកាសពិធីបុណ្យអុំទូក ក្រុមហ៊ុន ការ៉េមវ៉ល បង្កើតកម្មវិធីពិសេស សម្រាប់អតិថិជន រយៈពេល៣ថ្ងៃ

ក្រុមហ៊ុនការ៉េមវ៉ល បានបង្កើតកម្មវិធីពិសេសជាច្រើន សម្រាប់អតិថិជន ក្នុងឱកាសព្រះរាជពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថិតនៅខាងមុខសាលមហោស្រពកោះពេជ្រ ដើម្បីឲ្យអតិថិជនទទួលបាននូវភាពសប្បាយរីករាយ និងបានភ្លក្សរសជាតិការ៉េម ជាច្រើនប្រភេទ។

តំណាងក្រុមហ៊ុនការ៉េមវ៉ល បានថ្លែងប្រាប់ថា ដើម្បីអបអរក្នុងឱកាស ពិធីបុណ្យអំទូក អកអំបុក និងសំពះព្រះខែនេះ ក្រុមហ៊ុនបាននាំមកនូវកម្មវិធីពិសេសៗ ជាច្រើន ដោយអតិថិជន អាចភ្លក្សរសជាតិការ៉េមជាច្រើនមុខ ដូចជា ការ៉េម Cornetto, Top Ten, Asian Delight និងការ៉េមជាច្រើនមុខទៀត។

តំណាងក្រុមហ៊ុនដដែលបានបន្តថា ជាមួយនឹងការភ្លក្សរសជាតិការ៉េមជាច្រើនមុខហើយនោះ អតិថិជនក៏អាច មានឱកាសលេងហ្គេមសប្បាយៗ ជាមួយនឹងការសម្ដែងពិសេស ពីតារាកិត្តិយស មានដូចជា Ting Tong, Kamonrath, Chii Vit, Ninja Top, OMG.។ ដូច្នេះសូមអតិថិជន ចូលរួមលេងហ្គេមសប្បាយៗ និងជួបជាមួយតារាល្បីៗទាំងនេះ ឲ្យបានច្រើនកុះករ៕

Loading...