ក្រុមហ៊ុន HARVEY LAW GROUP ជាមួយនឹងដៃគូសហការផ្នែកច្បាប់ពីររូប ចូលរួមប្រកួតប្រជែងក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីអប់រំ និងជួយសម្រួលដល់ការរីកលូតលាស់នៃវិស័យផ្នែកអន្តោប្រវេសន៍តាមរយៈការវិនិយោគ ដែលកើនដល់ ៣ពាន់លានដុល្លារ

(ភ្នំពេញ)៖​ អ្នកឯកទេសផ្នែកច្បាប់អន្តោប្រវេសន៍ពីររូប បានចាប់ដៃគ្នាក្នុងការធ្វើបេសកកម្មមួយគឺ ដើម្បី អប់រំក្នុងតំបន់អាស៊ីអាគ្នេយ៍ អំពីការធ្វើចល័តភាពជុំវិញពិភពលោក។ រឿងរ៉ាវដែលនឹងត្រូវលើកមកបង្ហាញពេលនេះ គឺជារឿងដែលគួរឱ្យចាប់អារម្មណ៍មួយ។ បុរសពីរនាក់មកពីតំបន់ជនបទ លោក Jean-Francois Harvey និងលោក Bastien Trelcat បានចាកចេញពីមាតុភូមិរបស់ពួកគាត់ ឆ្ពោះទៅកាន់ភាពជោគជ័យ និងក្លាយជាមេធាវីសហគ្រិនអន្តរជាតិ នៅប្រទេសហុងកុង និងប្រទេសថៃ ។ ជួប​ជាមួយនឹងដៃគូគ្រប់គ្រងក្រុមហ៊ុន HLG ដែលបានចំណាយពេលជាច្រើនទសវត្សនៃជីវិតការងាររបស់ពួកគាត់ ដើម្បីជួយសម្រួលដល់ការពង្រីកសហគ្រាសអន្តរជាតិ និងមនុស្សទូទាំងសកលលោក តាមរយៈការវិនិយោគដើម្បីទទួលបានសញ្ជាតិ។

លោក Jean-Francois Harvey កើតនៅភាគខាងជើងនៃខេត្តគេប៊ិក (Quebec) ប្រទេសកាណាដា ជាទីដែលគាត់រីករាយសប្បាយជាមួយនឹងរដូវក្តៅ រដូវរងារ ក្នុងបរិយាកាសធម្មជាតិ។ តាំងពីយុវភាពមកម្លេះ ច្បាប់បានដើរតួយ៉ាងសំខាន់នៅក្នុងជីវិតរបស់លោក ជាការជំរុញទឹកចិត្តពីឪពុកដែលជាចៅក្រមនៅតុលាការជាន់ខ្ពស់នៅខេត្តគេប៊ិក ជាតុលាការកាត់ទោសខ្ពស់បំផុតរបស់ខេត្ត។

លោកបានបញ្ចប់​ ថ្នាក់បរិញ្ញាប័ត្រផ្នែកច្បាប់ស៊ីវិលពីសាកលវិទ្យាល័យអូតាវ៉ា (Ottawa University) ហើយប្រឡងជាប់ជាមេធាវីនៅគេប៊ិកក្នុងឆ្នាំ១៩៩២។ តាមការសម្រេចចិត្តដែលគាត់ចង់បានភាពជាចៅហ្វាយរបស់ខ្លួនឯង លោក Jean-Francois បានបង្កើតក្រុមហ៊ុន HLG នៅទីក្រុងម៉ុងត្រេអាល់ (Montreal) ខេត្តគេប៊ិកក្នុងឆ្នាំ១៩៩២ នៅថ្ងៃបន្ទាប់ពីការប្រឡងជាប់មេធាវី​។

អំឡុងពេលធ្វើការជាមួយនឹងភ្ញៀវដែលរស់នៅ និងធ្វើការនៅសង្កាត់ចិនក្នុងទីក្រុងម៉ុងត្រេអាល់ គាត់ត្រូវបានគេសុំប្រឹក្សាយោបល់ផ្នែកអន្តោប្រវេសន៍ ដើម្បីជួយដល់មិត្តភ័ក្រ្ត និងគ្រួសាររបស់ភ្ញៀវទាំងនោះ ក្នុងការទៅរស់នៅប្រទេសកាណាដា និងធ្វើ ការវិនិយោគលើអាជីវកម្ម។ រយៈពេលប៉ុន្មានឆ្នាំដំបូងនេះហើយដែលជំរុញឲ្យលោក Jean-Francois មានការចាប់អារម្មណ៍ ជាមួយច្បាប់អន្តោប្រវេសន៍ ក្នុងបំណងជួយដល់ភ្ញៀវដើម្បីទទួលបានការផ្លាស់ទី ឱកាសអាជីវកម្ម និងជីវភាពរស់នៅរបស់ពួកគេឲ្យកាន់តែល្អប្រសើរឡើង។ ក្នុងរយៈពេល ១៥ឆ្នាំដំបូង ក្រុមហ៊ុន HLG មានឯកទេសផ្នែកវិនិយោគ ដើម្បីទទួលបានសញ្ជាតិសម្រាប់តែប្រទេសកាណាដាប៉ុណ្ណោះ។ បន្ទាប់មកគាត់បានគិតថា ទីផ្សារកំពុងវិវឌ្ឍន៍ ហើយជម្រើសផ្សេងៗទៀតនឹងត្រូវការដើម្បីបំពេញនូវការកើនឡើងនៃតម្រូវការពីភ្ញៀវរបស់គាត់។ ការមើលឃើញនេះ បាននាំឱ្យគាត់ស្វែងរកទីផ្សារថ្មីៗ ក៏ដូចជាការបង្កើតនូវការិយាល័យបន្ថែម។

លោក Bastien Trelcat បានធំធាត់ឡើងនៅ Saint-Saulve ជាក្រុងតូចមួយនៅភាគខាងជើងនៃប្រទេសបារាំង ដែលមានប្រជាជនចំនួន ១១,០០០នាក់ ក្នុងគ្រួសារបារាំងបែបបុរាណ។ លោកមានបងប្អូនប្រុសភ្លោះម្នាក់ និងបងប្អូនស្រីម្នាក់ ហើយមានកុមារភាពបែបជនបទសាមញ្ញ។ ឈានចូលវ័យជំទង់ លោកបានចាប់ផ្តើមការងារដំបូងក្នុងរដូវក្តៅជាមួយឪពុក ជួសជុលផ្ទះ និងវាយជញ្ជាំង ធ្វើបញ្ជីសារពើភ័ណ្ឌពេលយប់ ឬលក់ទូរស័ព្ទដៃនៅផ្សារទំនើបក្នុងស្រុក ក៏ដូចជារៀបចំសកម្មភាពសម្រាប់ក្មេងៗបោះជំរំ ដែលជីតារបស់លោកបានបង្កើតឡើងនៅអំឡុងទសវត្ស ៦០។ នៅពេលនោះ លោក Bastien ដឹងខ្លួនថាការរស់នៅក្នុងប្រទេសបារាំងអស់មួយជីវិត មិនមែនជាអ្វីដែលលោកចង់បានសម្រាប់អនាគតរបស់ខ្លួនឡើយ។ លោកបានគិតរកវិធីក្នុងការធ្វើដំណើរទៅកន្លែងថ្មីៗ ចាប់ផ្តើមជាមួយនឹងការចូលរួមក្រុមបាល់បោះពេលរដូវក្តៅ នៅឯ Florida State University និង University of Houston នៅអាយុ ១៦ឆ្នាំ។ នៅឆ្នាំ ២០០០ លោក Bastien បានចាប់ផ្តើមរៀនភាសាចិន ក្នុងពេលដែលខ្លួនចូលរៀនសាលាច្បាប់ ដោយយល់ឃើញថាវានឹងឲ្យជាប្រយោជន៍សម្រាប់គាត់ទៅថ្ងៃក្រោយ។

នៅឆ្នាំ២០០២ លោកបានបញ្ចប់ការសិក្សាពី Aix-Marseille University និងទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងថ្នាក់។ លោកបានទទួលពានរង្វាន់ Landwell ជាមួយនឹងមិត្តបីនាក់ ព្រមទាំងទទួលបានអាហារូបករណ៍ពេញដើម្បីបន្តការសិក្សានៅ City University នៃទីក្រុងហុងកុង ដែលលោកទទួលយកដោយមិនស្ទាក់ស្ទើរ ដោយប្រទេសចិនទើបតែបានចូលជាសមាជិក WTO។ អំឡុងពេលសិក្សា និងធ្វើដំណើរក្នុងអាស៊ី គាត់ទទួលបានការងារនៅហុងកុង និងធ្វើជាជំនួយការមេធាវីក្នុងការិយាល័យមេធាវីមួយ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ លោក Bastien បានត្រលប់ទៅប៉ារីសវិញដើម្បីចូលរៀនមេធាវី និងចូលធ្វើការនៅការិយាល័យមេធាវីមួយកន្លែង ដែលសុំឲ្យលោកផ្ទេរទៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ប្រទេសចិន។ នៅក្នុងប្រទេសចិន លោក Bastien បានជួយក្រុមហ៊ុនអន្តរជាតិរបស់បារាំងដែលធំជាងគេ ក្នុងការវិនិយោគប្រាក់រាប់ពាន់លានទៅក្នុងគ្រប់វិស័យ។ លោកបានរស់នៅក្នុងទីក្រុងធំៗនៅអាស៊ីអាគ្នេយ៍ ដូចជាហុងកុង សៀងហៃ ហើយបានតាំងទីលំនៅ នៅទីក្រុងបាងកកក្នុងឆ្នាំ២០១៤។

ប្រាំពីរឆ្នាំកន្លងមក នៅរដូវក្តៅឆ្នាំ ២០១១ លោក Jean-Francois Harvey និង Bastien Trelcat ត្រូវបានណែនាំដោយមិត្តភក្តិម្នាក់ នៅពេលទទួលទានអាហារពេលល្ងាចនៅប៉េកាំង។ បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរគំនិត និងស្វែងយល់ពីជំនាញរបស់គ្នាទៅវិញទៅមក អ្នកទាំងពីរបានចាប់ដៃគូសហការយ៉ាងឆាប់រហ័ស។ មិនយូរប៉ុន្មាន លោក Jean Francois Harvey, នាយកគ្រប់គ្រងទូទាំងពិភពលោកនៃក្រុមហ៊ុន HLG និងលោក Bastien Trelcat, នាយកគ្រប់គ្រងតំបន់អាស៊ីអាគ្នេយ៍បានរួមគ្នាពង្រីកក្រុមហ៊ុន HLG ឲ្យក្លាយជាក្រុមហ៊ុនដែលមានបុគ្គលិកជាង ៧០នាក់និង ការិយាល័យចំនួន ១៩ ទូទាំងពិភពលោក។ ភាពជោគជ័យដ៏យូរអង្វែងរបស់ក្រុមហ៊ុន HLG ដែលមានរយៈពេលជិត ៣ទសវត្សរ៍កន្លងមកនេះបានមកពីការផ្តោតសំខាន់ទៅលើភ្ញៀវ និងលទ្ធផល។

សព្វថ្ងៃនេះក្រុមហ៊ុន HLG គឺជាការិយាល័យច្បាប់កម្រិតអន្តរជាតិមួយ ដែលធ្វើការលើច្បាប់ពាណិជ្ជកម្ម និងច្បាប់អន្តោប្រវេសន៍តាមរយៈការវិនិយោគ មានកិត្ដិសព្ទល្បីទូទាំងពិភពលោកក្នុងការតំណាងឱ្យភ្ញៀវ និងក្រុមហ៊ុនធំៗ។ ក្រុមហ៊ុន HLG ទទួលបានពានរង្វាន់ Immigration Law Firm of The Year នៅពិធី Annual Macallan ALB Hong Kong Law Awards ក្នុងឆ្នាំ២០១៤ និង២០១៧។ ក្រុមហ៊ុន HLG បានផ្តល់ជូនជាពិសេសនូវសេវាកម្មផ្នែកអន្តោប្រវេសន៍អស់រយៈពេលជាង ២៦ឆ្នាំមកហើយ ដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដែលមានអាយុកាលច្រើនជាងគេ និងឈានមុខគេក្នុងវិស័យវិនិយោគដើម្បីទទួលសញ្ជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។ បច្ចុប្បន្ននេះ ក្រុមហ៊ុន HLG បានផ្តល់ជូននូវកម្មវិធីទទួលបានសញ្ជាតិតាមរយៈការវិនិយោគ ទៅកាន់ ២៣ប្រទេស។

ការទទួលបានសញ្ជាតិតាមរយៈការវិនិយោគ គឺជាកម្មវិធីដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល ផ្តល់ជូនបុគ្គលដែលមានទ្រព្យធនច្រើននូវឱកាសក្នុងការវិនិយោគ និងទទួលបានសញ្ជាតិថ្មីមួយទៀត។ វាគឺជាតម្រូវការដ៏ពេញនិយមមួយសម្រាប់លំដាប់មហាសេដ្ឋី អ្នកមានខ្លាំង និងអ្នកមានថ្មី ក្នុងការធ្វើដំណើរដោយសេរី ឬពង្រីកអាជីវកម្មរបស់ខ្លួនដោយគ្មានព្រំដែន។ កត្តាសំខាន់ បុគ្គលមួយរូបអាចធ្វើការវិនិយោគទៅក្នុងអចលនទ្រព្យ អាជីវកម្ម ប័ណ្ណបំណុលរដ្ឋាភិបាល ឬធ្វើការបរិច្ចាកទៅឲ្យរដ្ឋាភិបាល ដើម្បីប្តូរយកមកវិញជាលិខិតឆ្លងដែនថ្មី សញ្ជាតិថ្មី និងជិវីតជាអ្នកដើរហើរជុំវិញពិភពលោក។

”ការជំរុញវិស័យវិនិយោគដើម្បីទទួលបានសញ្ជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជារឿងរ៉ាវដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក។ ក្នុងនាមជាមេធាវីផ្នែកច្បាប់ពាណិជ្ជកម្ម ជាប្រចាំអ្នកតែងដោះស្រាយបញ្ហាដែលមនុស្សមានស្រាប់ ហើយធ្វើការចរចារកដំណោះស្រាយដែលល្អបំផុត។ ក្នុងនាមជាមេធាវី​ ដែលមានឯកទេសខាងវិស័យវិនិយោគដើម្បីទទួលបានសញ្ជាតិ ទស្សនៈនេះមានលក្ខណៈថ្មីស្រឡាងសម្រាប់បណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។

ប្រជាជនភាគច្រើនមិនបានយល់ដឹងពីការងារនេះទេ ហើយទោះបីជាពួកគេបានដឹងលឺ ក៏ពួកគេគិតថាការងារនេះជារឿងដែលមិនអាចទៅរួច” លោក Bastien Trelcat និយាយ ”ខ្ញុំចង់ឃើញសុភមង្គលនៅលើស្នាមញញឹមរបស់ភ្ញៀវ ពេលដែលយើងអាចផ្តល់ដំណោះស្រាយដល់គ្រួសាររបស់ពួកគេដើម្បីផ្លាស់ប្តូរទីតាំង ឬសម្រេចក្តីសុបិន្តរបស់ពួកគេក្នុងការទៅរស់នៅបរទេស! ការចូលជាមួយក្រុមហ៊ុន HLG គឺដូចជាខ្ញុំបានចូលក្នុងការិយាល័យមេធាវីមួយដែលទទួលយកទស្សនៈរបស់ខ្ញុំអំពីពិភពលោក។

លោក Jean-Francois បានបន្ថែមទៀតថា ’’ខណៈពេលដែលយើងកំពុងពង្រឹងជំហររបស់យើងនៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសវៀតណាម កម្ពុជា ថៃ និងហ្វីលីពីន យើងចាំបាច់ត្រូវបន្តពង្រីកសេវាកម្មរបស់យើងក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ខណៈពេលដែលស្វែងរកទីផ្សារថ្មីក្រៅពីអាស៊ី។ យើងនឹងបន្តធ្វើការ ដូចដែលយើងតែងតែធ្វើ ដោយគោរពតាមជំនាញ និងចំណេះក្នុងស្រុក ហើយធ្វើការម្តងមួយជំហាន។

”ហេតុអ្វីបានជាមនុស្សជំនាន់ថ្មី​ មានចំណាប់អារម្មណ៍ខ្លាំងក្នុងការទទួលបានលិខិតឆ្លងដែនទីពីរ’’ ដកស្រង់ពីសម្ដីរបស់លោក Jean-Francois Harvey ’’ទោះបីជាបច្ចេកវិទ្យាកាន់តែទំនើបពិតមែន ប៉ុន្តែមិនមានអ្វីដែលអាចចូលមកជំនួសការជួបដោយផ្ទាល់បាននោះទេ។ ខណៈពេលដែលបច្ចេកវិទ្យាទាំងនេះអាចឱ្យអាជីវកម្ម និងបុគ្គលម្នាក់ៗធ្វើការពង្រីកទីផ្សារ និងការយល់ដឹង ពួកគេក៏មានតម្រូវការក្នុងការផ្លាស់ទីដែលកាន់តែមានភាពងាយស្រួល ហើយដែលអាចធ្វើបានដោយមិនត្រូវការទិដ្ឋាការ។

ក្រុមហ៊ុន HLG បានបើកការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងហ្វីលីពីន។ ជំហានបន្ទាប់របស់ពួកយើងគឺ ជួយដល់បណ្តាប្រទេសដែលមានលិខិតឆ្លងដែលត្រូវបានទទួលស្គាល់ក្នុងកម្រិតទាប ដើម្បីបង្កើតទំនាក់ទំនងការទូត និងសេដ្ឋកិច្ច ជួយបើកផ្លូវក្នុងការកែលម្អគោលនយោបាយ និងកិច្ចព្រមព្រៀងស្តីពីទិដ្ឋាការទ្វេភាគី និងដើម្បីអនុវត្តនូវកម្មវិធីទទួលបានសិទ្ធិស្នាក់នៅ ឬសញ្ជាតិតាមរយៈការវិនិយោគដែលប្រទេសទាំងនោះផ្តល់ឲ្យ។

ក្រុមហ៊ុន HLG ក្នុងប្រទេសកម្ពុជាគឺជាក្រុមហ៊ុនដែលផ្តល់ឲ្យនូវសេវាប្រឹក្សាយោបល់ទាក់ទងនឹងច្បាប់អន្តោប្រវេសន៍ ហើយមិនមានការផ្តល់យោបល់លើច្បាប់ប្រទេសកម្ពុជាឡើយ។ សម្រាប់ការសាកសួរបន្ថែម ឬឱកាសទទួលបានសញ្ជាតិតាមរយៈការវិនិយោគផ្សេងៗ សូមធ្វើការទំនាក់ទំនងជាមួយនឹងនាយកគ្រប់គ្រងនៃក្រុមហ៊ុន លោក BastienTrelcatbtrelcat@harveylawcorporation.com ឬកញ្ញាសុគន្ធ និមល ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម។ nsokun@harveylawcorporation.com

Call +855 70 789 330 or visit FB: https://www.facebook.com/HLGcambodia/ or YouTube: Harvey Law Group Global Official