ក្រោយមាន​ការបំប៉ោង​តម្លៃ​ដីក្នុ​ងស្រុកកណ្តាល​ស្ទឹង​ខេត្តកណ្តាល​រួចមក​ធ្វើឲ្យអ្នកជំនាញ​ព្រួយបារម្ភ​

0 92

ដូចទៅនឹងអ្វីដែលបានកើតឡើងនៅពេលដែលគម្រោងសាងសង់ស្ពានព្រែកតាមាក់ បានប្រកាសកាលពីជិតមួយទសវត្សកន្លងទៅថ្មីៗនេះ។ ក្រោយមក​ការប្រកាសធ្វើ​ព្រលាន​យន្តហោះដ៏ធំ​បំផុត​ក្នុង​ស្រុកកណ្តាលស្ទឹង​​ ខេត្តកណ្តាល ធ្វើឲ្យតម្លៃ​ដីនៅ​តំបន់នោះបាន​ឡើង​ថ្លៃគួរ​ឲ្យកត់សម្គាល់។

រាជរដ្ឋាភិបាលកម្ពុជាបបានអនុម័តក្នុងឆ្នាំ២០១៧ទៅលើគម្រោងវិនិយោគមួយរបស់ក្រុមហ៊ុន Cambodia Airport Investment Co. Ltd ដើម្បីសាងសង់គ​ម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ គម្រោងថ្មីនេះបានស្នើគ្រោងសាងសង់លើផ្ទៃដីទំហំ២,៦០០ ហិចតានៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលនឹងចំណាយទឹកប្រាក់វិនិយោគប្រមាណ១,៥ពាន់លានដុល្លារ។

ភ្លាមៗបន្ទាប់ពីការប្រកាសគម្រោងនេះតម្លៃដីនៅក្នុងតំបន់ បានកើនឡើងយ៉ាងខ្លាំងដោយគេដឹងថាដីមួយចំនួនជាដី​កសិកម្មដែលកន្លងមកមានតម្លៃត្រឹមតែ១ទៅ២ដុល្លារក្នុងមួយម៉ែត្រការ៉េ បានកើនឡើងដល់៥ទៅ៦ដុល្លារក្នុងមួយម៉ែត្រការ៉េ។ កំណើនតម្លៃដីឡើងខ្លាំង ដោយមិនមានការវាយតម្លៃត្រឹមត្រូវ​មានហានិភ័យសម្រាប់អ្នកទិញទោះបីជាមានសុទិដ្ឋិនិយមចំពោះគម្រោងព្រលានយន្តហោះថ្មីក៏ដោយ ក៏អ្នកជំនាញមួយចំនួនមានការបារម្ភថាវាអាចជាការស្មានខុសដែលថាតម្លៃអចលនទ្រព្យនៅស្រុកកណ្តាលស្ទឹងនឹងកើនឡើងនៅតំបន់ដែលត្រូវសាងសង់ព្រលានយន្តហោះថ្មី។

លោក អ៊ុង ប៊ុនធឿន ជាអ្នកជំនាញម្នាក់ក្នុងវិស័យមបាននិយាយថា នៅតាមបណ្តាប្រទេសរីកចម្រើនតម្លៃដីនៅតំបន់ដែលនឹងមានការសាងសង់ព្រលានយន្តហោះជាធម្មតាគឺបានធ្លាក់ចុះ។ការស្រាវជ្រាវមួយនៅរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ១៩៩៦ បានបង្ហាញថា​ការពង្រីកអាកាសយានដ្ឋាន Seattle-Tacoma Airport បានខាតបង់ប្រមាណ៥លានដុល្លារលើតម្លៃអចលនទ្រព្យ និងបាត់បង់២២លានដុល្លារលើពន្ធលើអចលនទ្រព្យ។ ការសិក្សាបានបង្ហាញទៀតថា ផ្ទះ មួយយូនីត ដែលស្ថិតនៅក្បែរព្រលានយន្តហោះលក់បានក្នុងតម្លៃទាបជាងផ្ទះដែលនៅតំបន់ផ្សេងប្រមាណ១០,១ភាគរយ ឬច្រើនជាងនេះ។

លោកបណ្ឌិត គីម ហ៊ាង ជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា ទីតាំងពិតប្រាកដមិនទាន់មាននរណាដឹងនៅឡើយ យើងដឹងត្រឹមថា គម្រោងនឹងស្ថិតស្រុកកណ្តាលស្ទឹង ប៉ុន្តែស្រុកកណ្តាលស្ទឹងមានទំហំធំយើងមិនដឹងថាតើទីតាំងរបស់ព្រលានយន្តហោះថ្មីនេះនឹងស្ថិតនៅក្នុងភូមិណា ឬឃុំមួយណានោះទេ។

លោកបណ្ឌិតជឿជាក់ថា រាល់ព័ត៌មាន ដែលបានផ្សព្វផ្សាយគឺគ្រាន់តែចង់លក់ដីនៅក្នុងតំបន់នោះ ក្នុងតម្លៃខ្ពស់តែប៉ុណ្ណោះ។ លោកបានបន្ថែមថាម្ចាស់ដី និងឈ្មួញមួយចំនួនអាចអះអាងថាដីរបស់ពួកគេស្ថិតនៅជិតព្រលានយន្តហោះ ហើយបន្ទាប់មកពួកគេអាចដាក់លក់ក្នុងតម្លៃថ្លៃ។​

ផលចំណេញចំពោះសេដ្ឋកិច្ចពីព្រលានយន្តហោះថ្មី ទោះបីជាមានការព្រួយបារម្ភអំពីការបំប៉ោងតម្លៃដីនៅក្នុងទីផ្សារ និងមានភាពអវិជ្ជមានមួយចំនួននៅជិតតំបន់ព្រលានយន្តហោះក៏ដោយនៅក្នុងកិច្ចព្រមព្រៀងជាសកល ព្រលានយន្ត​ហោះថ្មីនឹងផ្តល់ជាប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចក្នុងតំបន់៕

Loading...