Donald Trump ៖ ទីណាមានឧបសគ្គ និង​បញ្ហា​ស្គុគស្មាញ​ ទីនោះជាកន្លែង​ខ្ញុំអាច​ស្វែង​រកភាពជោគជ័យ​បាន​

បុគ្គលដែលហ៊ានប្រថុយប្រថាន ទំាងឆ្លាតវៃ ធ្វើទៅលើរឿងល្អៗ បូករួមទំាងភាពក្លាហានទៀតនោះ កត្តាជោគជ័យមានច្រើន ជាងបរាជ័យ បើទោះបីបុគ្គលជោគជ័យមានមិនច្រើនក៏ដោយចុះ។ ដោយឡែកប្រធានាធិបតីលោក Donald Trump វិញ ជាមនុស្សក្លាហានហ៊ានប្រថុយលើរឿងដែលបុគ្គលទូទៅយល់យ៉ាងច្បាស់ថា ជារឿងឆ្កួតៗ និង​ជា​រឿងមិនអាចធ្វើទៅបាន។

លោក Donald Trump ត្រូវបានគេចាត់ទុកថា ជាមនុស្សនិយាយត្រង់ៗ មិនសូវលាក់ប៉ុន្មាននោះទេ អាចជាចំណុចនេះហើយ ដែលមនុស្សហាក់ពិបាកទុកចិត្តរបស់គាត់។ តែលក្ខណៈពិសេសរបស់លោក នេះហើយសាកសមបំផុតដើម្បីក្លាយជាសេដ្ឋីអចលនទ្រព្យយ៉ាងសាកសមបំផុត ក៏ព្រោះតែលោកជាបុគ្គលក្លាហាន ហ៊ានប្រថុយប្រថាន និងឆ្លាតវៃ។

ជាការពិតណាស់ បុគ្គលជោគជ័យក្នុងវិស័យអចលនទ្រព្យ មិនមែនជាបុគ្គលស្ទាក់ស្ទើរ ខ្លាចមុនក្រោយហួសហេតុពេកទេ។ លោកជាមនុស្សគិតអ្វី ធ្វើនឹង ឃើញយ៉ាងម្តេច គឺនិយាយបែបនិង។ មិនសូវខ្លាចញញើតនរណាម្នាក់នោះទេ បើទោះបីជាមនុស្សមានឥទ្ធិពលបែបណាក្តី មានទំាងក្រុមការងារ និងគ្រួសារជាដើម។ តែលោកធ្វើបែបនេះ មានហេតុផលរបស់ខ្លួន ព្រោះលោកកម្រនិងលុបចោលគម្រោងការរបស់ខ្លួនណាស់ ដោយសារមុននឹងលោកយកគម្រោងណាមួយនោះមកអនុវត្ត លោកបានគិតល្អិតល្អន់ ច្បាស់លាស់ណាស់។

ជាក់ស្តែង លោកបានគិតថា ទីណាមានឧបសគ្គ​ ឬបញ្ហាស្មុកស្មាញ នោះហើយជាឱកាសសំខាន់របស់គាត់ ព្រោះសហគ្រិនមិនច្រើននោះទេ ហានប្រថុយចាប់យកឱកាសទំាងនេះ។ ជាឧទាហរណ៍៖ លោកបានចរចាជាមួយរដ្ឋាភិបាលសហព័ន្ធ អំពីការអភិវឌ្ឍន៍អគារធំៗ ដែលអ្នកវិនិយោគជួបបញ្ហាហិរញ្ញវត្ថុ ត្រូវបានរដ្ឋរឹបអូស ប្រែក្លាយជាអគារទុកចោល ក្លាយជាអគារតម្លៃរាប់លានដុល្លារ ដែលមនុស្សមួយចំនួនគិតមិនដល់៕