អ្នក​ឧកញ៉ា​បណ្ឌិត​ ហុង ពីវ ៖ ដើម្បី​ឲ្យ​អតិថិជន​មកទិញផ្ទះ​បាន​ឆាប់​រហ័ស​ ត្រូវ​តែ​ប្រើតិចនិកពិសេស​ខាងក្រោម​​នេះ​

0 327

បើគេនិយាយអំពីម្ចាស់គម្រោងលំនៅឋានតម្លៃមធ្យម ឬទាប គេនឹកឃើញដល់បុរីពិភពថ្មីដែលមានម្ចាស់ក្រុមហ៊ុនអ្នកឧកញ៉ា ហូង ពីវ មិនខានឡើយ។ គម្រោងលំនៅឋានគ្រប់កន្លែង ត្រូវបានអតិថិជនកក់មុនស្ទើរតែទាំងអស់ឲ្យតែប្រកាសលក់ បើទោះបីជាគម្រោងមិនទាន់សាងសង់រួចរាល់១០០%ក្តី។​

ត្រង់ចំណុចនេះ មិនមែនម្ចាស់បុរី ឬលំនៅឋាននៅស្រុកខ្មែរធ្វើបានគ្រប់គ្នានោះទេ ព្រោះអតិថិជនមិនចេះតែទុកចិត្តហ៊ានបង់លុយរាប់ម៉ឺន ដើម្បីបានផ្ទះមិនទាន់ចេញរូបរាងនោះដែរ ខាងក្រោមនេះជាចំណុចពិសេសរបស់អ្នកឧកញ៉ាហុង ពីវ ដែលធ្វើឲ្យអតិថិជនហ៊ានចំណាយលុយរាប់ម៉ឺនសម្រេចចិត្តទិញ ដោយទំនុកចិត្តខ្ពស់បំផុត។

អ្នកឧកញ៉ា ហុង ពីវ ជាសហគ្រិនមានភាពច្បាស់លាស់ ដោយសារតែគម្រោងនីមួយៗសុទ្ធតែមានភាពច្បាស់លាស់ដោយបញ្ចប់តាមការគ្រោងទុក និងមានពេលកំណត់ត្រឹមត្រូវ ដែលញាំង​ឲ្យអតិថិជនមិនបារម្ភរឿងពេលយឺតយ៉ាវក្នុងការចូលស្នាក់នៅនោះទេ និងហ៊ានធានាការទទួលប្រាក់ចំណេញពេលក់ចេញ។

ចំណែកគម្រោងស្ថិតនៅតំបន់អភិវឌ្ឍន៍ថ្មី មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ផ្សារ សាលារៀន មន្ទីរក្រសួងរបស់រដ្ឋ បង្កលក្ខណៈងាយស្រួលដល់អ្នកទិញ។ បន្ថែមពីលើនេះតំបន់អភិវឌ្ឍន៍ថ្មីនេះហើយ ដែលធ្វើឲ្យផ្ទះដែលអតិថិជនទិញមានការឡើងថ្លៃលឿន ងាយស្រួលលក់ចេញបន្តប្រសិនបើចង់។ បន្ថែមពីលើនេះ អ្នកវិនិយោគទិញទុកចំណេញ ក៏ជាឱកាសល្អផងដែរ ដោយសារតែតម្លៃសមរម្យ ហើយកម្រិតចំណេញខ្ពស់ ដោយសារតែតំបន់ថ្មី។

អ្នកឧកញ៉ា ហុង ពីវ ជាសហគ្រិនពូកែម្នាក់ចេះវិភាគទីផ្សារអលចនទ្រព្យសមស្របនឹងទីផ្សារលំនៅឋានខ្មែរយើង ដោយចាប់យកអតិថិជនចំណូលមធ្យម និងក្រោមមធ្យម ព្រោះប្រទេសកម្ពុជាយើងលំនៅឋានកម្រិតនេះកំពុងមានទីផ្សារ និងនៅពេលអនាគតនៅតែមានទីផ្សារធំបន្តទៀត។ បន្ថែមពីលើនេះ ការបង្កលក្ខណៈងាយស្រួលក្នុងការបង់ប្រាក់ក៏ជាការជំរុញការលក់របស់អ្នកឧកញ៉ាផងដែរ ព្រោះតែអតិថិជនភាគច្រើនមិនមានលទ្ធភាពយកលុយជាប្រាក់សុទ្ធមកទិញតែម្តងនោះទេ ទាមទារឲ្យមានការបង់ជាដំណាក់កាល ឬរំលស់។

ត្រង់ចំណុចនេះហើយបានជាសហគ្រិនល្បីឈ្មោះរូបនេះ ចេញផែនការបង់រំលស់ដោយប្រាក់កក់តែម្តង ធ្វើឲ្យអ្នកគ្មានលុយគ្រប់គ្រាន់ អាចមានឱកាសបានផ្ទះនៅដូចគេដែល។ ដើម្បីបង្កលក្ខណៈងាយស្រួល អ្នកឧកញ៉ាក៏បានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយទៀត សម្រាប់សហការខ្ចីប្រាក់បង្វិលទៅមក ធ្វើឲ្យក្រុមហ៊ុន និងអតិថិជនមានភាពងាយស្រួល និងចំណេញកាន់តែច្រើនថែមទៀត។

យើងមិនអាចភ្លេចនោះទេ គឺសហគ្រិនអចលនទ្រព្យរូបនេះមានភាពស្មោះត្រង់ ជាគ្រឹះក្នុងការធ្វើជំនួញ ទើបធ្វើឲ្យគម្រោងថ្មីៗកាន់តែលក់ដាច់លឿនរហ័សជាបន្តបន្ទាប់៕

Loading...