មិនធម្មតាមែន ! គម្រោង​ខុ​​នដូ​ភ្លោះ​ដែល​កំពុង​សាង​សង់​នៅជិត​ទីក្រុង​កោះពេជ្រ​ កំពុង​ទាក់ទាញ​វិនិយោគិន​ចិន​

គំរោង​ខុន​ដូ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​ស្ថិតនៅ​តំបន់​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​បាន​ និង​កំពុង​បើក​ការដ្ឋាន​សាងសង់​យ៉ាងសកម្ម​ ដើម្បី​ប្រណាំងប្រជែង​ជាមួយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ខុន​ដូ​ខ្ពស់​នៅក្នុង​តំបន់​កោះ​ពេជ្រ​។

គំរោង​នេះ​មានឈ្មោះ​ CITY​ KEY​ មាន​ចំនួន៥២ជាន់​ និង​កំពស់២០៨ម៉ែត្រ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​មក​ពី​ប្រទេស​ចិន​។ គំរោង​ដ៏​ធំ​នេះ​ ស្ថិតនៅ​ក្រោយ​អាគា​រ Bali​ Scenary​ និង​អាគារ​ The​ Bridge​ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

នាយក​គ្រប់គ្រង​គំរោង​នេះ​ បាន​បដិសេធ​មិន​អត្ថា​ធិប្បាយ​ ប៉ុន្តែ​កម្មករ​កំពុង​សាងសង់​គំរោង​នេះ​បាន​ប្រាប់​ថា​ វា​ជា​គំរោង​ខុន​ដូ​ទំនើប​លំដាប់​ផ្កាយ៥​។ តំបន់​កោះ​ពេជ្រ​ និង​តំបន់​ជុំវិញ​កោះ​ពេជ្រ​បច្ចុប្បន្ន​បាន​ និង​កំពុង​កើនឡើង​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ខណៈ​គំ​រោង​ធំៗ​និង​មាន​កំពស់​កប់​ពពក​ជាច្រើន​ទៀត​កំពុង​សាងសង់​ និង​ត្រៀម​បង្ហាញ​គម្រោង​របស់​ពួកគេ​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ អ្នកនាង​ Grace​ Rachny​ Fong ​បាន​មានប្រសាសន៍​ថា​ តំបន់​កោះ​ពេជ្រ​ និង​តំបន់​ជុំវិញ​កោះ​ពេជ្រ​បាន​ និង​កំពុង​ក្លាយជា​Business​ Hub​មួយ​នា​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​។ គំរោង​ជាច្រើន​កំពុង​បាន​ធ្វើឲ្យ​តំបន់​នេះ​កាន់់​តែ​ទាក់ទាញ​ និង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​។

បច្ចុប្បន្ន​បណ្តា​ហាង​កា​ហ្វេ​ល្បី​ៗ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ AEON​ MALL1 ​ផ្សារ​ទំនើប​នៃ​គំរោង​ The​ Bridge​, ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មក​ពី​សឹង្ហ​បុរី​នឹង​បើ​កដំនើ​រកា​រនៅ​ក្នុង​គំរោង​ The​ PeAk ​និង​ផ្សារ​ទំនើប​ស្ថិត​ក្នុង​គំរោង​ THE​ ID​ RIVIERA​ បាន​និង​កំពុង​ត្រៀម​បើក​ដំណើរការ​នា​ពេល​ខាងមុខ​ផង​ដែរ​៕