មិនធម្មតាមែន ! មហាសេដ្ឋី​ស្ត្រីផ្នែក​អចលនទ្រព្យ​លើពិ​ភព​លោក​មាន​ទ្រព្យ​ច្រើនបំផុត​ខ្ទង់ពាន់លាន​ដុល្លារ​

ពីមុនយើងនិយាយតែប្រុសៗទេ ដែលខ្លាំងក្នុងពិភពជំនួញ និងការវិនិយោគក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែស្រ្តីនៅលើពិភពលោកនេះ ក៏មិនអន់ដែរ ដោយពួកគេក៏បាននិងកំពុងកាន់កាប់ទ្រព្យសកម្មជាច្រើនក្នុងវិស័យនេះផងដែរ។

តើស្រ្តីរូបណាជាអ្នកមាន និងលេចធ្លោជាងគេក្នុងវិស័យអចលនទ្រព្យនៅលើពិភពលោក។ ការពិតគឺលោស្រី Francoise Bettencourt Meyers គឺជាមហាសេដ្ឋីស្ត្រីជនជាតិបារាំង និងជាអ្នកនិពន្ធសៀវភៅអត្ថាធិប្បាយព្រះគម្ពី និងធ្វើការជាលើទំនាក់ទំនាក់ទំនង សាសនា Jewish-Christian។ លោកស្រីបាកើននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ១៩៥៣ ដែលបច្ចុប្បន្នមានអាយុ៦៥ឆ្នាំ ហើយមានលុយចំនួន៥៣.៧ពាន់លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីFOBESបានឲ្យដឹងថា លោកស្រី Francoise Bettencourt Meyer គឺជាស្ត្រីដែលមានលុយច្រើនជាងគេបំផុតនៅលើពិភពលោក និងចៅស្រីរបស់ស្ថាបនិកក្រុមហ៊ុន L’Oreal។ លោកស្រី Bettencourt Meyer និងគ្រួសាររបស់នាងមានភាគហ៊ុន៣៣% នៃក្រុមហ៊ុន L’Oreal ដែលបានកត់ត្រាកំណើនលក់បានល្អបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ក្នុងឆ្នាំ២០១៨កន្លងមកនេះ។

លោកស្រីជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន L’Oreal  តាំងពីឆ្នាំ១៩៩៧ និងជាប្រធានក្រុមប្រឹក្សាភិបាលបុត្រសម្ព័ន្ធជាច្រើនផងដែរ។ ជាមួយគ្នានេះមូលនិធិគ្រួសាររបស់Bettencourt Meyers និងក្រុមហ៊ុនL’Oreal បានបរិច្ចាគថវិកាចំនួន២២៦លានដុល្លារ ដើម្បីជួសជុលព្រះវិហារកាតូលិក Notre Dame បន្ទាប់ពីភ្លើងឆេះនៅឆ្នាំ២០១៩នេះ។ លោកស្រីបានក្លាយជាស្តី្រ ដែលគ្រប់គ្រងដំណែង L’Oreal Heiress ជាស្ត្រីមានលុយច្រើនបំផុតនៅឆ្នាំ២០១៧របស់ប្រទេសបារាំង ខណៈម្ដាយរបស់លោកស្រីឈ្មោះ​ Liliane Bettencourt ជាស្ត្រីអ្នកមានបំផុតនៅលើពិភពលោកបានស្លាប់នៅអាយុ៩៤ឆ្នាំ។

លោកស្រីBettencourt Meyer ធ្វើជាប្រធានមូលនិធិសប្បុរសធម៌របស់គ្រួសាររបស់លោកស្រី ដែលបានលើកទឹកចិត្តដល់វឌ្ឍនភាពរបស់បារាំង នៅក្នុងវិស័យវិទ្យាសាស្រ្តនិងសិល្បៈ៕