វិស័យអចលនទ្រព្យ​ និង​វិស័យឧស្សាហកម្ម​នៅក្នុងឆ្នាំ​២០១៩នេះ ខេត្តព្រះសីហនុ​អាច​នឹង​ជាប់លេខ​១ពិ​តប្រាកដ​

ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលជាប់ទៅនិងសមុទ្រ ហើយខេត្តនេះគឺជាតំបន់សសៃឈាមនៃការនាំចូល និងនាំចេញទំនិញគ្រប់ប្រភេទរាប់លានមុខ និងរាប់លានតោនក្នុងមួយឆ្នាំៗ។ បច្ចុប្បន្ននេះខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្រោមការវិនិយោគនៃភាគីចិន និងភាគីបរទេសជាច្រើន។

រោងចក្រ សហគ្រាស តូចធំ កំពុងតែដំណើរការខ្លះទៀតកំពុងតែសាងសង់យ៉ាងច្រើន មិនតែប៉ុណ្ណោះផែស្ងួតដែលមានផ្ទុកទំនិញរាប់លានតោនក្នុងមួយថ្ងៃៗ។ បើយើងក្រឡេកមកមើលវិស័យអចលនទ្រព្យវិញយើងសង្កេតឃើញថាមានសណ្ឋាគា ខុនដូ ផ្ទះជួល ផ្ទះល្វែង យ៉ាងច្រើនរីកដូចផ្សិត និងខ្លះទៀតកំពុងតែសាងសង់ដោយមានគំរោងរាប់ពាន់គម្រោងកំពុងតែសម្រុកបន្តរកន្ទុយគ្នា។

ដោយសារតែមូលហេតុនេះហើយទើបហើយអាចសន្និដ្ឋានបានថាទៅថ្ងៃខាងមុខ វិស័យឧស្សាហកម្ម និងអចលនទ្រព្យក្នុងខេត្តព្រះសីហនុអាចនិងជាប់លេខ១ប្រចាំប្រទេសកម្ពុជានាពេលអនាគត៕