អ្នកជំនាញ​អចលនទ្រព្យ ៖ ផ្ទះនៅចំកណ្តាលទីក្រុ​ងដែលគ្មាន​ចរន្ត​​សេដ្ឋកិច្ច​ គួរ​លក់​ចោល​ដើម្បី​យកមកប្រាក់វិនិយោគ​

អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ អ្នកមាន​ផ្ទះនៅ​កណ្តាល​ក្រុង​ដែល​មាន​សកម្មភាព​ពាណិជ្ជកម្ម​ តែ​មិន​អាចប​ង្កើត​ចរន្ត​សេដ្ឋកិច្ច​បាន​ល្អ​ គួរ​លក់​ផ្ទះ​ទាំងនោះ​ ដើម្បី​យក​ទៅ​ទិញ​ផ្ទះនៅ​ជាយក្រុង​ និង​សល់​លុយ​សំរាប់​វិនិយោគ​ដែល​អាចប​ង្កើត​លុយ​បាន​ច្រើន​។

អគ្គនាយក​ក្រុមហ៊ុន VITRUST​ GROUP លោក​គុយ​ វ៉ា​តបាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ អ្នក​ មាន​ដី​ និង​ផ្ទះនៅ​ទីតាំង​ល្អ​ ដូចជា​តំបន់​បឹងកេងកង១​ តំបន់​ទួលទំពូង​និង​តំបន់​មួយចំនួន​ ក្នុង​ខ័ណ្ឌ​ដូនពេញ​ជាដើម​ គួរ​លក់​ផ្ទះ​ឬដី​របស់​ខ្លួន​ បើសិនជា​អចលនទ្រព្យ​នោះ​មិន​អាចប​ង្កើត​សកម្មភាព​សេដ្ឋកិច្ច​បាន​ល្អ​។ ការ​លក់​ផ្ទះនៅ​ក្នុង​ក្រុង​បាន​តម្លៃ​ថ្លៃ​ និង​អាចយ​កទៅ​ទិញ​ផ្ទះ​ល្អ​ៗនៅ​តាម​បុរី​នានា​នៅ​ជាយក្រុង​ ហើយ​អាច​សល់​លុយ​ច្រើន​ ដើម្បី​វិនិយោគ​ដូចជា​ទិញ​ដី​យកចំណេញ​បាន​ ដែល​ពួកគាត់​អាចប​ង្កើត​លុយ​បាន​កាន់តែ​ច្រើន​។

លោក​បន្ត​ថា​ “ម្ចាស់់​ផ្ទះ​មួយចំនួន​មិន​លក់់​ តែបើ​គាត់​លក់​ហើយ​យក​ប្រាក់​ទៅ​វិនិយោគ​ ពួកគេ​នឹងអាច​មាន​លុយ​កាន់តែ​ច្រើន​”។ លោក​បន្ត​ថា​ “អ្នកជំនាញ​របស់​យើង​អាច​ពន្យល់​ពួកគេ​ពី​រឿង​នេះ​ ដើម្បីឲ្យ​ពួកគេ​មាន​ឳកាស​រកចំណូល​បាន​ យក​លុយ​បង្កើត​លុយ​បាន​”។

លោក ​គុយ​ វ៉ា​ត បាន​បន្ត​ថា​ នៅ​ប្រទេស​គេ​ក៏​មាន​ចរន្ត​បែបនេះ​ដែរ​ អ្នកមាន​ផ្ទះនៅ​កណ្កា​លក្រុង​ ដែល​មិន​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​បាន​ ពួកគេ​លក់​ហើយ​ទៅ​រស់នៅ​ជាយក្រុង​ ដែល​មាន​អាកាសធាតុ​ល្អ​ លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ និង​មាន​ភាព​ស៊ីវិល័យ​។

លោក​បន្ត​ថា​ ស្ថានភាព​ទីក្រុង​ភ្នំពេញ​ក៏​ដូចគ្នា​ ពេល​សេដ្ឋកិច្ច​រីកចម្រើន​តម្លៃ​ដី​កើនឡើង​ខ្ពស់​ ធ្វើឲ្យ​អ្ន​មាន​ដី​ឬផ្ទះ​អាច​លក់​បាន​លុយ​ច្រើន​ ដែល​អា​ចមានលទ្ឋ​ភាព​វិនិយោគ​បន្ត​បាន​ ហើយ​ការ​ចេញ​មក​រស់នៅ​ជាយក្រុង​ ក៏​មិន​ស្ងាត់ជ្រងំ​ដូច​ពីមុន​ដែរ​ ព្រោះ​បច្ចុប្បន្ន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ហាង​ទំនើប​ៗ ភោជនីយ​ដ្ឋាន​ស្តង់់​ដា​ និង​សេវា​កម្ម​ផ្សេង​ៗបាន​ពង្រីក​ទៅ​កាន់​តំបន់់​ជាយក្រុង​ស្ទើរគ្រប់​ច្រកល្ហក​រួច​ទៅ​ហើយ​៕