បន្ទាប់ពីវិស័យអចលនទ្រព្យកំពុងមានការរីកចម្រើន​ និងមានតម្លៃ​ខ្ពស់ ក៏មាន​ទីផ្សារអចលនទ្រព្យ​ផ្សេងៗចុះទាបដែរ​

61

បច្ចុប្បន្ននេះ​វិស័យអចលនទ្រព្យ​កំពុង​មានការរីកចម្រើនខ្លាំងមែនទែន ជាពិសេស​តាមបណ្តាខេត្ត​ផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្លៃ​មានការថ្លៃគួរសមដែរ ដោយ​ផ្អែកទៅតាម​តំបន់​នៃការ​សាងសង់ បើក្រឡេកមើល​វិស័យ​ខុន​ដូរ​នៅប្រទេស​កម្ពុជាវិញមានតម្លៃថ្លៃគួរសម​ ប៉ុន្តែ​វាបើតាមអ្នកជំនាញ​វានឹងមានតម្លៃទាប​វិញ នាពេលខាងមុខ​។

បើតាម​អ្នកនាង អាន ធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ឲ្យដឹងថា តម្លៃខុនដូដែលមានតម្លៃសមរម្យ ឬទាប គឺមានតម្លៃក្រោម១៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ សំដៅ​ដល់​ខុនដូ​ដែល​សាងសង់​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​៣០,០០០ ​ទៅ​ ៥០,០០០​ដុល្លារ​ក្នុង​១​យូនីត​។

​ទីផ្សារ​ខុនដូ​ ដែល​ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​មធ្យម​ពួកគេ​អាច​ទទួល​បាន​ជោគជ័យ ដោយសារ​ប្រជាជន​ក្នុង​ស្រុក​អាច​មាន​លទ្ធភាព​ទិញ​បាន​ហើយ​និន្នាការ​ប្រជាជន​ក្នុង​ស្រុក​ទិញ​ខុនដូ​ក៏​កើនឡើង​ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាង។

ជាងនេះទៅទៀតអ្នកនាង អាន ធីតា ក៏បានបន្ថែមថា ខុនដូសម្រាប់ឆ្នាំ២០១៩ គឺសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ ហើយជាជនជាតិខ្មែរ ទៀតដែលនេះជាការផ្លាស់ ប្តូរពីការទិញសម្រាប់ដាក់ជួលវិញទៅជាការទិញសម្រាប់រស់នៅ៕

Loading...