ចង់វិនិយោគផ្នែក​អចលនទ្រព្យ​ឲ្យ​ឆាប់​ជោគជ័យ​ មិន​មែន​ត្រូវ​ការ​ថវិការ​ច្រើនពេក​ទេ ប៉ុន្តែ​អ្នក​ត្រូវធ្វើ​រឿង​សំខាន់​នេះ

បច្ចុប្បន្ន​យើង​ឃើញ​ថា មាន​មនុស្សជាច្រើន​នាក់​បាននឹងកំពុង​តែនាំគ្នា​វិនិយោគ​លើផ្នែក​អចលនទ្រព្យ​ ព្រោះថា វិស័យនេះ​ឆាប់​ធ្វើ​ឲ្យពួកគេ​មាន​លឿន​បំផុត ប៉ុន្តែ​ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ដោយ​មានការប្រថុយប្រថាន​ អាច​ធ្វើ​ឲ្យ​យើង​មានការ​បរាជ័យ​​ជាក់ជាពុំខានឡើយ​។

បើតាម​អ្នក​ជំនាញ​អចលនទ្រព្យ​ បាន​និយាយថា បើយើងទើបតែចាប់ផ្តើមរៀនវិនិយោគអចលនទ្រព្យមិនសូវមានបទពិសោធន៍ គួរតែចំណាយពេលវិនិយោគលើខ្លួនឯងឱ្យបានច្រើន សំលៀងខ្លួនឱ្យមុត មុននឹងចេញវិនិយោគ​​។ ដើម្បីឱ្យការវិនិយោគអចលនទ្រព្យប្រភេទណាមួយនោះទទួលបានជោគជ័យ មិនខាតលុយធំ អ្នកវិនិយោគវៃឆ្លាតគេត្រូវដំបូងលើទីតាំងអចលនទ្រព្យ តើស្ថិតនៅតំបន់មានសក្តានុពលខ្លាំងដែរទេ សម្រាប់ការ​ជួលត្រឡប់ ការប្រកបអាជីវកម្មរកស៊ីផ្សេងៗ។ ព្រោះបើទីតាំងខុសគ្នា ទោះបីប្រភេទអចលនទ្រព្យដូចគ្នាក្តី តែគុណតម្លៃវាមិនដូចគ្នាទេ។

អ្នកវិនិយោគជោគជ័យ និងមានដើមទុនច្រើន គេបានចំណាយទុនច្រើនសម្រាប់វិនិយោគយកអចលនទ្រព្យដែលស្ថិតនៅទីតាំងល្អ នៅពេលបច្ចុប្បន្ន និងនៅថ្ងៃអនាតគត។ ព្រោះទីតាំងជាចំណុចស្លាប់រស់នៃការវិនិយោគអចលនទ្រព្យ អាចទាញផលចំណេញកម្រិតទាប ឬខ្ពស់ គឺអាស្រ័យត្រង់ចំណុចនេះហើយដែលសំខាន់ជាគេក្នុងចំណោមចំណុចផ្សេងទៀត។

ជាកស្តែងបើគេ វិនិយោគលើខុនដូភាគច្រើននៅតំបន់ពាណិជ្ជកម្មធំៗ កណ្តាលក្រុងដែលតម្លៃផ្ទះថ្លៃខ្ពស់ បើធៀបខុនដូអាចគុណនឹង២ជាដើម។ ហើយបើវិនិយោគផ្ទះអាជីវកម្មគួរតែស្ថិតនៅផ្លូវធំ តំបន់អភិវឌ្ឍន៍ថ្មី ឬចាស់ ឬទីក្រុងរណបដូចជា៖តំបន់ផ្លូវ៦០ម៉ែត្រ ផ្លូវជាតិ៦អា ផ្លូវជាតិលេខ១ជាដើម។

ហើយបើចង់វិនិយោគលើលំនៅឋាន ដែលអាចទាញផលចំណេញខ្ពស់គួរតែតំបន់ជាយក្រុង ដែលជាទិសដៅអភិវឌ្ឍន៍ថ្មីរបស់រដ្ឋាបាលរាជធានីភ្នំពេញ ឬតំបន់គោលដៅត្រូវពង្រីកក្រុង ព្រោះបើយើងវិនិយោគមុនតម្លៃអចលនទ្រព្យនៅទាប អត្រាចំណេញខ្ពស់នៅពេលការអភិវឌ្ឍន៍មកដល់៕