មុន​នឹងចូលប្រឡូក​ក្នុង​វិស័យអចលនទ្រព្យ​ ភ្នាក់ងារ​ផ្នែកអចលនទ្រព្យគួរតែស្វែង​យល់ពី​តម្រូវ​ការ​អតិថិជន​៤ចំណុច

28

ការប្រឡូកក្នុងវិស័យអចលនទ្រព្យ​ជារឿង​មួយ​ ដែលមានការលំបាកបំផុត ព្រោះតែ​មានការប្រកួតប្រជែង​ខ្ពស់បំផុត ហើយ​អ្នក​ដែលទើប​នឹងចាប់ផ្តើម​ក៏បាន​បញ្ចប់ទៅភ្លាមៗផងដែរ ដោយ​សារតែអ្នក​ទាំងនោះមិន​បាន​សិក្សាស្វែង​យល់​ឲ្យ​បានស៊ីជម្រៅពីហានិភ័យនានា ដែលកើតមានកំឡុងពេលប្រឡូកក្នុងវិស័យនេះ។

ប្រសិន​​បើអ្នក​ចង់ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​​ ហើយឆាប់ទទួលបានជោគជ័យ​លឿនបំផុត គួរ​តែសិក្សា​ពីជម្រៅចិត្ត​របស់​អតិថិជនជាមុន​សិន ចំពោះចំណុចទាំង​៤ខាងក្រោ​ម អ្នកនឹង​ដឹងពីការចង់បាន​របស់អតិថិជនទាំង​៤ប្រភេទ ដែលអ្នកបានដឹងហើយ​និង​ឆាប់លក់ដាច់៖

១.សេវាកម្ម ៖ ភ្នាក់ងារអចលនទ្រព្យគួរតែបម្រើសេវាកម្មជូនអតិថិជនទៅតាមតម្រូវការ ដែលគាត់ចង់​បានដោយ​មាន​​ការផ្តល់នូវផលប្រយោជន៍ជូនគាត់ បន្ទាប់ពីអតិថិជនប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនខ្លួន ព្រោះអតិថិជនតែងត្រូវការផ្តល់សេវាកម្មល្អពីសំណាក់ភ្នាក់ងារអចលនទ្រព្យ។

២.តម្លៃ ៖ តម្លៃ គឺសមស្របជាមួយគុណភាពនៃអចលនទ្រព្យ ដែលភ្នាក់ងារអចលនទ្រព្យ​ដាក់លក់ដូច​ជាទី​តាំង​អចលនទ្រព្យ​​នៅតំបន់ ដែលមានសក្កានុពល ម៉្យាងទៀតភ្នាក់ងារដែលល្អតែងតែយល់ច្បាស់ពីទីតាំងណា ដែល​ល្អហើយ​អាច​ចំណេញបន្ទាប់ពីអតិថិជនទិញរួច។

៣.សកម្មភាព ៖  អតិថិជនតែងតែត្រូវការភ្នាក់ងារអចលនទ្រព្យ ដែលមានទំនូលខុសត្រូវច្បាស់លាស់ ចំពោះការងារ ទៀត​សោតភ្នាក់ងារ ដែលមានសកម្មភាពការងារល្អតែមានកេរិ៍ឈ្មោះ ហើយងាយស្រួលក្នុងការបំពេញតម្រូវ​ការ​ជូនអតិថិជន។

៤.គុណភាព ៖ តម្រូវការសំខាន់មួយទៀតរបស់អតិថិជននោះ គឺគុណភាពការងាររបស់ភ្នាក់ងារអចលនទ្រព្យ​គួបផ្សំជា​មួយ​អចលនទ្រព្យ ព្រោះអតិថិជនមិនមែនត្រូវការតែភ្នាក់ងារមានគុណភាពនោះទេ តែក៏ត្រូវការ​អចលនទ្រព្យដែល​មាន​គុណភាពផងដែរ។

ចំណុចទាំង៤នេះ ភ្នាក់ងារអចលនទ្រព្យត្រូវតែមាន ដែលអាចធ្វើឱ្យអ្នកលក់ឆាប់ដាច់ក្រៅពីជំនាញរបស់អ្នក ក្រៅពី​ជំនាញភ្នាក់ងារអចលនទ្រព្យគួរតែមានភាពស្មោះត្រង់ ដែលអាចធ្វើឱ្យអ្នកជោគជ័យខ្ពស់ក្នុងវិស័យអចលនទ្រព្យ៕

Loading...