មិនធម្មតាមែន ! ទីក្រុង​ស៊ីវិល័យ​រាជធានីភ្នំពេញ នឹងក្លាយជាទីក្រុង​វៃឆ្លាត​ដំបូង​គេបំផុត​នៅក្នុងប្រទេសកម្ពុជា​

រាជធានីភ្នំពេញ ជាបេះដូង​នៃព្រះរាជាណាចក្រកម្ពុជា ហើយ​សម្បូរទៅដោយហេដ្ឋារចនាសម្ព័ន្ធនានា ហើយកំណើន​នៃអចលនទ្រព្យ​ក៏បាន​កើតមាន​ជាច្រើន​​ផងដែរ​ និងមាន​បច្ចេកវិទ្យាទំនើប​ប្រមូលផ្តុំ​​នៅក្នុងនោះផងដែរ។

ជាក់ស្ដែង ទីក្រុងភ្នំពេញ គឺជាទីក្រុងមួយក្នុងចំណោមបណ្តាទីក្រុងទាំងបីនៅកម្ពុជា​ ដែលត្រូវបានជ្រើសរើស​ចូលរួមក្នុ​ង​បណ្តាញ​ទីក្រុងឆ្លាតវៃអាស៊ាន (ASCN) ដែលនឹងទទួលបានផលប្រយោជន៍ពីការវិនិយោគ​របស់ជប៉ុននៅក្នុងការ​បង្កើត​ការ​អភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព។​

ទីក្រុងឆ្លាតវៃបានក្លាយជាពាក្យកំពុងពេញនិយមមួយ ដែលឆ្លើយតបនឹងកំណើនប្រជាជននិងភាពកាន់តែចង្អៀតក្នុងពិភពលោក កាលពីពេលថ្មីៗនេះអ្នកជំនាញមកពីវិស័យផ្សេងៗគ្នាបានអង្គុយពិភ្សា ដើម្បីធ្វើការវាយតម្លៃ​របៀបដែល​ទីក្រុង​ភ្នំពេញបានអនុវត្តគំនិតនេះនិងពិភាក្សាអំពីផែនការនាពេលអនាគត។

កិច្ចពិភាក្សាក្រោមប្រធានបទ ទីក្រុងឆ្លាតវៃ គឺការអភិវឌ្ឍន៍នគរូបនីយកម្មនាពេលអនាគត ដោយមានការសហ​ការ​រៀបចំដោយភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ក្រុមហ៊ុនច្បាប់ DFDL និងក្រុមហ៊ុនសាងសង់ Archetype។

ស្របពេលដែលទទួលស្គាល់ថាទីក្រុងកំពុងមានការអភិវឌ្ឍន៍ខ្លាំងហើយមានលក្ខណៈចង្អៀតទៅៗ ក្នុងឱកាសនោះ​ផង​ដែរ អ្នកជំនាញក៏បានលើកឡើងផងដែរថាទីក្រុងភ្នំពេញកំពុងវិវត្តខ្លួនឆ្ពោះទៅកាន់ទីក្រុងឆ្លាតវៃ។​ រាជធានីភ្នំពេញកំពុងផ្លាស់ប្តូររួចហើយដើម្បីសម្របខ្លួនទៅនឹងគំនិតនេះ ទីក្រុងឆ្លាតវៃ ពីព្រោះនៅពេល​អ្នក​ឃើញអគារ​ថ្មីៗ ព្រលានយន្តហោះថ្មីៗ វាគឺស្របទៅនឹងគោលការណ៍ខ្លះៗនៃទីក្រុងឆ្លាតវៃរួចទៅហើយ» ។

គួរជម្រាបផងដែរថា ក្នុងកិច្ចពិភ្សានោះអ្នកជំនាញក៏បានលើកឡើងទាក់ទង​និងវិស័យសណ្ឋាគារ​ ដែលជា​កត្តាជំរុញ​ដ៏​សំខាន់​ក្នុងការធ្វើឲ្យការអភិវឌ្ឍន៍ឆ្លាតវៃនិងនិរន្តរភាពរបស់ប្រទេសកម្ពុជាកាន់តែលឿន និងកាន់តែប្រសើរឡើង ដោយសារថា ជាទូទៅ ប្រតិបត្តិករសណ្ឋាគារបានប្រើប្រាស់ថាមពលនិងទឹកខ្ពស់បំផុត៕