សុត វីរៈ ៖ ក្បួន​នៃការ​វិនិយោគ​ទិញ​ផ្ទះ​ គួរ​ទិញ​នៅក្បែរតំបន់ក្រុង​ មានប្លង់​រឹង​ស្រប​ច្បាប់​ ទើប​វិនិយោគមិន​ខាត​ឡើយ

120

ការវិនិយោគលើអចលនទ្រព្យអាចមានឱកាសទទួលបានផលចំណេញខ្ពស់ ហើយក៏មានហានិភ័យខ្ពស់ផងដែរ ដោយសារការវិនិយោគនេះតម្រូវឲ្យមានដើមទុនច្រើន មានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងកំណើនសេដ្ឋកិច្ចថយ ឬចុះ និងការវិនិយោគលើគម្រោងអភិវឌ្ឍន៍នានាជាដើម។ សម្រាប់ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងចាប់អារម្មណ៍លើការវិនិយោគអលចនទ្រព្យ ព្រោះតែវិស័យនេះកំពុងមានការរីកចម្រើនខ្លាំង និងតម្រូវការខ្ពស់។

លោក សុត វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យCPL មានប្រសាសន៍ថា ការវិនិយោគយកប្រាក់ចំណេញពីផ្ទះ សម្រាប់ដំណាក់កាលទិញយើងគួរតែទិញផ្ទះមុនគម្រោង ឬកំពុងបុកគ្រឹះទៅ ព្រោះបើយើងរងចាំផ្ទះសាងសង់រួច តម្លៃវានឹងឡើងថ្លៃបន្ថែមទៀត។

Loading...

លោកវីរៈបន្តថា យើងត្រូវពិនិត្រមើលគម្រោងណា ដែលអត់ការប្រាក់ ឬមានអត្រាការប្រាក់ទាប ព្រោះបើខ្ពស់ពេកយើងពិបាកលក់យកចំណេញណាស់។ ព្រោះបើផ្ទះនឹងអត្រាការប្រាក់១%ក្នុងមួយខែ ទម្រាំបង់ផ្តាច់ វាស្មើតម្លៃផ្ទះគុណនឹង២ហើយនឹង យើងអត់ចំណេញទេ។ ដូច្នេះ ​ឱកាសល្អ ត្រូវជ្រើសរើសយកបង់តាមដំណាក់កាល បង់ក្នុងអត្រាការប្រាក់ទាប ឬគ្មាន និងទីតាំងល្អ។

ការវិនិយោគលើផ្ទះ ត្រូវតែជ្រើសរើសតំបន់ក្បែរក្រុង ប្លង់រឹងស្របច្បាប់ត្រឹមត្រូវ គម្រោងមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ ជាពិសេសផ្លូវចេញចូលមានទំហំធំ បង្កភាពងាយស្រួលសម្រាប់ការធ្វើដំណើរ។ ព្រោះបើគេទិញតពីយើងគេនឹងប្រៀធៀបផ្ទះរបស់យើង និងគម្រោងផ្សេងៗ។

បើផ្ទះយើងមានហេដ្ឋារចនាសម្ព័ន្ធ ការធ្វើដំណើរចំណាយពេលតិច តម្លៃសមរម្យច្បាស់ជាគេទិញរបស់យើងហើយ។អ្នកជិតខាងល្អ ក៏ជាចំណុចមួយដែលយើងត្រូវពិចារណាផងដែល ព្រោះបើរស់នៅអ្នកជិតខាងមានភាពអនាធិបតេយ្យ រញ៉េរញ៉េគេមិនចូលចិត្តរស់នៅនោះទេ ហើយផ្ទះយើងក៏មិនងាយលក់ដាច់ដែរ៕

Loading...
TodaySharing News

FREE
VIEW