ចង់បានផ្ទះមួយ​ដែលមាន​ភាព​ស្រស់ស្អាត​សម្រាប់ខ្លួនឯងទេ? មាន​៤ក្បាច់​ប្រសិនបើចង់បាន​ផ្ទះ​ដ៏សែន​ស្រស់ស្អាត​

 

មិន​នរណាក៏ដោយតែងតែចង់បាន​ផ្ទះ​សម្រាប់ខ្លួន​ឯង​រស់នៅ​ដោយភាពសុខសាន្ត​ ដែលបញ្ហានេះជារឿង​សំខាន់បំផុត​សម្រាប់មនុស្សគ្រប់។ ប្រសិន​បើលោកអ្នក​ចង់បាន​ផ្ទះដ៏សែនស្រស់ស្អាត​ ដែល​បាន​សាងសង់ក្នុងការចំណាយ​ប្រាក់តិច​បំផុត​ លោកអ្នក​ត្រូវ​អនុវត្តន៍ដូចខាងក្រោម​ ៖

បើលោកអ្នកចង់បានផ្ទះ​ថ្មទំហំ ២០ គុណ  ១១ ២ជាន់ ចំណាយអស់ ១២០០០ដុល្លារអាមេរិក ៖

១. កុំម៉ៅឲ្យជាង

អ្នក​ធ្វើ​ផ្ទះ​មួយ​ចំនួន​តែង​គិត​ថា ម៉ៅ​លើ​ជាង​ទាំង​ស្រុង​​ងាយ​ស្រួល​និង​ចំណេញ​ជាង​​ ប៉ុន្តែ​នេះ​ជា​ការ​គិត​ខុស​ហើយ។ ធម្មតា​ជាងគេមិនដែលម៉ៅងឲ្យ​យើង​​​ថោ​កនោះទេ យ៉ាងហោចណាស់ គេក៏អាចចំណេញបានពាក់កណ្តាលដែរ ហើយ​ដើម្បី​ចំណេញ​បាន​ច្រើន ជាង​ខ្លះ​បាន​ប្រើ​គ្រឿង​សំណង់​អន់​ៗ ដែល​ធ្វើ​ឲ្យ​ផ្ទះ​ល្អ​មើល​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ នេះសម្រាប់​​ជាងដែលស្គាល់គ្នាផង។ ដូចនេះ យើងអាចប្តូរវិធី ពីការម៉ៅការ ទាំងស្រុងមកពីការជួលតែកម្លាំង។

២. ទិញសម្ភារសំណង់ដោយខ្លួនឯង

អ្នកនាងបានប្រាប់ថា ការទិញសម្ភារសំណង់ដោយខ្លួនឯង គឺអាច ​កាត់​បន្ថយ​ការ​ចំណាយ​សម្រាប់​អ្នក​ ។ ការ​ទិញ​សម្ភារៈសំណង់ដោយ​ខ្លួន​ឯង មិន​ត្រឹម​តែ​អាច​សន្សំ​សំចៃ​ថវិកា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​រើស​គ្រឿង​សំណង់​ណាដែលយើងស្រឡាញ់ ព្រមទាំងអាចរើសសម្ភារដែល​រឹង​មាំ​ផងដែរ។

៣. ​​ជ្រេតម្លៃឈ្នួលជាង

ក្រុមជាងមានច្រើនប្រភេទ ដូចនេះមុននឹងសម្រេចចិត្តជ្រើសរើសជាងណាមួយត្រូវសាកសួរពត៌មានឲ្យបានច្បាស់ជា​មុនសិន នឹងត្រូវតាមដានរាល់ផ្ទះដែលគាត់សាងសង់។

៤. ជ្រើសរើសម៉ូតផ្ទះសមញ្ញតែមិនសាំ

ការ​លេង​ម៉ូដ​ផ្ទះ​ខ្លាំង​ពេក​ មិន​ថា​ម៉ូដ​ខាង​ក្នុង និង​ម៉ូត​ខាង​ក្រៅ​នោះ​ទេ​គឺ​ជា​មូល​ហេតុ​ធំ​ធ្វើ​ឱ្យ​អស់​លុយ​ច្រើន​ជាង​គម្រោង​។ ដូចនេះ​ប្រសិន​បើ​មិន​ចង់​ចំណាយ​ច្រើន​គួរ​គូរ​ប្លង់​ផ្ទះ​ឱ្យ​ហើយ បន្ទាប់​មក​ធ្វើ​តែ​ទៅ​តាម​ប្លង់​នោះ​បាន​ហើយ កុំ​ម្ដង​បន្ថែម​ម៉ូដ​ត្រង់​នេះ ម្ដង​ថែម​ម៉ូដ​ត្រង់​នោះ​អី៕