លោក គាម សៀកឡុង​ ៖ អ្នក​មាន​លុយតិច​​គួរគិត​បែបណា​ដើម្បី​បាន​ផ្ទះ​​?

0 231

ផ្ទះគឺ ជម្រកដ៏ចាំបាច់សម្រាប់​ មនុស្ស​ ហើយ អ្នកណាៗ ក៏ប្រាថ្នាចង់បាននូវផ្ទះមួយ ដែលអាច​ឲ្យពួកគេ​ក៏ដូច​ជា​ក្រុម​គ្រួសារ​របស់ពួកគេរស់នៅ ដោយមានសេចក្ដីសុខនឹងសុភមង្គល។

នៅក្នុងបទសម្ភាសន៍ជាមួយ Today Sharing កន្លងទៅនេះ លោក គាម សៀកឡុង នាយកប្រតិបត្តិ​នៃក្រុម​ហ៊ុនCentury21 Dream Property បានធ្វើការចែករំលែកនូវគន្លឹះមួយចំនួនដែលទាក់ទងទៅនឹង ការទិញផ្ទះ​សម្រាប់​​អ្នក​ដែលមានចំណូលទាប នឹងមធ្យម ៖

សម្រាប់អ្នកដែលមានចំណូលទាប ឬមធ្យម ឬលើមធ្យម ដើម្បីទិញផ្ទះបាន លុះត្រាតែ មានប្រភពចំណូល មានចរន្តវិជ្ជមាន (មានប្រាក់សល់ឬចំណូលលើសចំណាយ) ពោលគឺត្រួវមានទឹកប្រាក់សល់ប្រចាំខែ។

បើតាមប្រសាសន៍លោក គាម សៀកឡុង បានលើកឡើងថា ដើម្បីឲ្យលោកអ្នកមានលំហូរហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បី​ទិ​ញ​ផ្ទះបាន លោកអ្នកចាំបាចនឹងគិតគូរនឹងរៀបចំ ទៅលើ​ហិរញ្ញវត្ថុ៣យ៉ាងដូចជា ទី១ប្រាក់ដំបូង​បំផុត​សម្រាប់​ទិញ​ផ្ទះ គឺប្រាក់សន្សំទី២ ប្រាក់កម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ខ្ពស់បន្តិច សម្រាប់​កម្ចី​ដែល​មានទឹកប្រាក់តិច ឬតិចបង់ប្រាក់រំលស់ផ្ទាល់ជាមួយម្ចាស់គម្រោង និងទី៣ គឺគួរបង្កើនប្រាក់ចំណូល ដោយ​លោកអ្នក​អាចរកប្រាក់ចំណូលបន្ថែមនៅចុងសប្ដាហ៍ ថ្ងៃ​ឈប់សម្រាក ដែលជាមុខរបរ​បន្ទាប់បន្សំដើម្បី​បង្កើនប្រាក​ចំណូល​​បន្ថែម៕

Loading...