Rashford ដកខ្លួនពី​ជម្រើសជាតិអង់គ្លេសដោយសាររបួសកជើង

ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Marcus Rashford ខកខានបង្ហាញខ្លួនសម្រាប់ជំនួបជាមួយឆេក និងម៉ុងតេណេហ្គ្រោ ដោយសាររបួសកជើង។

លោក Gareth Southgate អ្នកចាត់ការក្រុមរហស្សនាម​តោកំណាចប្រាប់ថា កីឡាករ Manchester United រូបនេះនឹងបាត់មុខ២ទៅ៣ថ្ងៃ។

យ៉ាងណាក៏ដោយ លោក Southgate ប្រាប់ថា ពុំមានបញ្ហាក្នុងការជ្រើសរើស​កីឡាករទេ ដោយអាចយក Jadon Sancho ឬ Callum Hudson-Odoi ជំនួសបាន៕

ប្រភព៖ កីឡាដេលី