Header 1100×240

អបអរសាទរ! កូនស្រីលោកគ្រូប្រដាល់ អេ ភូថង ភ្ជាប់ពាក្យហើយ!(មានរូបភាព)

ប្រិយមិត្តមួយចំនួនធំប្រាកដជាស្គាល់ហើយ កីឡាការិនីគុនខ្មែរ អេ យ៉ានុត ត្រូវជាកូនស្រីបង្កើតរបស់លោកគ្រូប្រដាល់លោក អេ ភូថង ដែលសព្វថ្ងៃនេះនាងក៏សាងភាពល្បីល្បាញក្នុងវិស័យកីឡាមិនណយដែរ។

យ៉ាងណាមិញកាលពីម្សិលមិញនេះ កីឡាការិនីរូបនេះ ក៏បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យជាមួយនិងគូស្នេហ៍របស់ខ្លួនឈ្មោះ លៀប​ ប៉ហេង ជាមន្រ្តីបម្រើការក្នុងក្របខ័ណ្ឌនគរបាលជាតិ ហើយកម្មវិធីភ្ជាប់ពាក្យនោះ គ្រប់គ្នាក៏បានឃើញវត្តមានភ្ញៀវកិត្តិយសជាច្រើនទៅចូលរួមផងដែរ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ដល់កូនស្រីលោក អេ ភូថង និងជូនពរនាងនិងគូដណ្ដឹងកាន់តែស្រលាញ់គ្នា និងឆាប់ចូលរោងការថែមទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី