អស្ចារ្យមែន Decathlon ដាក់ទីតាំងថ្មីមួយទៀតនៅអ៊ីអន១ហើយ កាន់តែងាយៗស្រួលរក

ដោយសារបានទទួលការគាំទ្រកាន់តែច្រើនឡើង Decathlon Cambodia បើកសម្ពោធសាខាលក់បន្ថែមទៀត នៅផ្សាយទំនើបអ៊ីអនមួយ កាលពីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់ លោកស្រី Eva Nguye-Binh ឯកអគ្គរាជទូតបារាំងប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងអតិថិជន Decathlon ជាច្រើនទៀតផង។

លោក ចេប៊ី នាយកគ្រប់គ្រង Decathlon Cambodia បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលងាកមកលេងកីឡាយ៉ាងច្រើន ក្នុងវិបត្តិកូវីដ-១៩ ហើយលោកបានសរសើរ និងលើកទឹកចិត្តពួកគេ បន្ដការលេងកីឡាឲ្យកាន់តែច្រើនថែមទៀត ដើម្បីពង្រឹងសុខភាពផង និងចៀសឆ្ងាយពីជំងឺផ្សេងៗផង ។

លោក ចេប៊ី បានបញ្ជាក់ថា ក្នុងឆ្នាំ២០២០ នេះ ស្របពេលជំងឺ-១៩ ផ្ទុះជាសកល លោកសង្កេតឃើញប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើន បាននាំគ្នាលេងកីឡា តាមរយៈការទិញសម្ភារៈផ្សេងៗ នៅហាងរបស់ខ្លួន ។ លោកបានចាត់ទុកនេះគឺជោគជ័យមួយ ស្របពេល Decathlon មានគោលដៅនាំកីឡាឲ្យដល់ប្រជាពលរដ្ឋគ្រប់គ្នាក្នុងពេលដ៏ខ្លីខាងមុខ ។

ទន្ទឹមជាមួយគ្នាលោកស្រី Eva Nguye-Binh បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកផ្នែកសុខភាព តាមរយៈការលក់ឧបករណ៍ជាច្រើនពាន់ប្រភេទរបស់ហាងកីឡាមានប្រភពពីប្រទេសបារាំងនេះ។

លោកស្រីសង្ឃឹមថា Decathlon នឹងទទួលបានការគាំទ្រកាន់តែច្រើនថែមទៀត បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា ចាប់អារម្មណ៍លេងកីឡាកាន់តែច្រើននោះ។

ចាប់ពីឥលូវនេះទៅ DECATHLON បានបង្កើតវិធីសាស្រ្តថ្មី ឱ្យកាន់តែទំនើប និងងាយស្រួលសម្រាប់អតិថិជន ដោយលោកអ្នកគ្រាន់តែចូលទៅកាន់គេហំទំព័រ របស់ DECATHLON នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា លោកអ្នកនឹងអាចមកទទួលបានសម្ភារៈកីឡាដែលលោកអ្នកពេញចិត្តនៅ DECATHLON សាខាថ្មី AEON 1ដោយក្តីពេញចិត្ត និងឆាប់រហ័សបំផុត។

ជាមួយនឹងគេហទំព័រទំនើប ដែលមានទំនិញរហូតដល់ជាង 4,000មុខ លើ50ប្រភេទកីឡា លោកអ្នកនឹងអាចរីករាយក្នុងការស្វែងរកសម្ភារៈកីឡាតាមបច្ចេកវិទ្យាថ្មី រហ័ស ចំណេញពេលវេលា និង ពេញចិត្តបំផុត។

 

 

អ្វីដែលកាត់តែពិសេសទៅទៀតនោះ នៅសាខាថ្មីនៃផ្សារទំនើប AEON 1 អតិថិជនគ្រប់រូបនឹងក្លាយជាបុគ្គលសំខាន់បំផុត ដោយលោកអ្នកនឹងទទួលបានការពន្យល់យ៉ាងលម្អិតពីរបៀបប្រើប្រាស់សម្ភារៈកីឡាដែលលោកអ្នកបានបញ្ជារទិញ ពីបុគ្គលិកដែលមានភាពរួសរាយរាក់ទាក់ និងយល់ច្បាស់លាស់លើគ្រប់ប្រភេទសម្ភារៈកីឡា។

មកកាន់ DECATHLON PHNOM PENH ឥលូវនេះដើម្បីធ្វើឱ្យជីវិតកាន់តែទាន់សម័យ និងមានសុភមង្គល៕