អតីតប្រធានក្រុម Man UTD គិតថា ក្លិបចាស់ខ្លួនគួរលក់​ Pogba

Roy Keane អតីតខ្សែបម្រើ Manchester United បាននិយាយថា ក្លិបគួរតែលក់កីឡាករ Paul Pogba នៅរដូវក្ដៅនេះបន្ទាប់ពីគេបានចូលលេងជាកីឡាករបម្រុងកាលពីថ្ងៃអាទិត្យ ទូ១៦ ធ្នូ ដែល Liverpool ៣ទល់នឹង១។

វាជាការប្រកួតលីគជាលើកទី២ ដែលខ្សែបម្រើឈ្នះ World Cup ជាមួយបារាំងមិនបានចូលលេង។ ហេតុនេះបានបង្កជាសំណួរទាក់ទងនឹងអនាគតរបស់កីឡាករតម្លៃខ្លួន៨៩លានផោននៅលើទឹកដី Old Trafford ។

Keane បាននិយាយថា:
ខ្ញុំគិតថា កីឡាករទាំងអស់កំពុងតែផ្តល់អ្វីគ្រប់យ៉ាង។ ខ្ញុំគិតថាមានកីឡាករម្នាក់ឬពីរនាក់ដែលមិនស្ថិតក្នុងរបៀបលេងដ៏ល្អបំផុតនោះគឺ Pogba”។

ដោយឡែក អតីតប្រធានក្រុមរូបនេះគិតថា Manchester United ក៏អាចបញ្ចប់នៅលំដាប់ទី៤ក្នុងក្របខណ្ឌ Premier League នាដំណាច់រដូវកាលដែរ៕