Hazard ជាកីឡាករ Chelsea ទី២បន្ទាប់ពី Fabregas ដែលបានធ្វើរឿងមិនធម្មតាមួយនៅ PL ពេលឈ្នះ Brighton យប់មិញ

0 194

អ្នកចាត់ការ Chelsea លោក Maurizio Sarri និយាយថានឹងមានច្រើន​ទៀតពី Eden Hazard បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមបែលហ្សិករូបនេះនាំ Chelsea ផ្ដួល Brighton & Hove Albion ២-១ នៅកីឡដ្ឋាន Amex យប់ថ្ងៃអាទិត្យទី១៦ខែធ្នូឆ្នាំ២០១៨។

Hazard បានបញ្ជូនបាល់ឱ្យ Pedro ស៊ុតគ្រាប់នាំមុខក្នុងនាទីទី១៧ មុនពេលស៊ុតដោយខ្លួនឯងក្នុងនាទី៣៣។ ក្រុមម្ចាស់ផ្ទះរកបានគ្រាប់លួងចិត្ត១គ្រាប់ក្នុងនាទី៦៦ ដោយកីឡាករ Solly March។

Hazard ពេលនេះក្លាយជាកីឡាករទី១របស់ Chelsea ដែល assist ៤ប្រកួតជាប់គ្នាក្នុងក្របខ័ណ្ឌ Premier League តាំងពី Cesc Fabregas បានធ្វើក្នុងខែកញ្ញាឆ្នាំ២០១៤មក។ ហើយគ្រាប់បាល់យប់មិញជាគ្រាប់ទី៨របស់គេក្នុងក្របខ័ណ្ឌ Premier League រដូវកាល២០១៨-១៩នេះ៕

Loading...