ព្រឹត្តការណ៍កីឡាលើកទី៣ Decathlon Sports Festival មានមនុស្សចូលរួមច្រើនកុះករ…

រាជធានីភ្នំពេញ៖ ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ ហាងលក់សម្លៀកបំពាក់កីឡាល្បីឈ្មោះ Decathlon Cambodia បានរៀបចំប្រគួតនូវកីឡាចំរុះមួយ ដើម្បីអបបរ ព្រិត្តិការណ៍ Decathlon Sports Festival លើកទី៣ ដែលមានទីតាំងក្នុងផ្សារទំនើបអឺអនម៉ល២សែនសុខ ចាប់ពីម៉ោង ១:៣០ នាទីរសៀលរហូតដល់ម៉ោង ៧:៣០ នាទីល្ងាច។ ដែលព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍កីឡាដ៏ធំជាងគេនៅកម្ពុជា និងដោយមានការចូលរួមសហការណ៍ពីដៃគូ ទាំង ២១ រួមទាំងក្លិបកីឡា និង សហព័ន្ធកីឡាផងដែរ ។

ព្រិត្តិការណ៍កីឡា Decathlon Sports Festival បានធ្វើឡើងចំនួន ២ លើករួចមកហើយកាលពីឆ្នាំ ២០១៩ ហើយបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ អ្នកចូលចិត្តលេងកីឡា និងគាំទ្រវិស័យកីឡាក្នុងប្រទេសកម្ពុជា។ព្រឹត្តិការណ៍នេះគឺបង្កើតឡើងក្នុងគោលដៅពង្រីកនៅសក្តានុពលនៃការលេងកីឡា និងជួយដល់ប្រជាជនកម្ពុជាឲ្យ បានស្វែងយល់ពីកីឡាឲ្យបានច្រើន។​ហើយចំពោះអ្នកដែលចង់ចូលរួមគឺអាចចូលរួមលេងដោយសេរី និងទទួលបានរង្វាន់ផងដែរ ជាពិសេសនោះគឺមានកម្មវិធីកីឡាជាច្រើនដូចជាបាល់ទាត់ ហ្សាមបា យូហ្គា បាល់បោះ ប៉េងប៉ុង ជិះសេះ ឡើងភ្នំត្រាំប៉ូលីន និង ការសម្តែងសមត្ថភាពពីដៃគូសហ៏ការណ៍។

Decathlon គឺជាក្រុមហ៊ុនកីឡាបារាំងមួយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៦ ហើយកំពុងប្រតិបត្តិការនៅក្នុង ៥០ ប្រទេសទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ។

គោលបំណងរបស់ Decathlon គឺ ដើម្បីផ្តល់ជូន៍នូវសម្ភារកីឡា ដ៏សម្បូរបែបសម្រាប់អ្នកលេងកីឡាទាំងអស់នៅកម្ពុជា។ Decathlon បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ ដោយបានចាប់ផ្តើមធ្វើការផលិតសម្លរកីឡានៅ ក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំ ២០១៨ បានចាប់ផ្តើមការលក់រាយនូវសម្ភារកីឡាជាមួយនឹងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដ៏ល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក្នុងការស្វែងរកសម្ភារកីឡាដែលពួកគេត្រូវការ។

Úecathlon រចនាបង្កើត និងផលិតហើយលក់ផលិតផលស្តង់ដាដែលមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ ដែលអាចទទួលយកបាន ដែលមានកីឡាជាង 50 សម្រាប់អ្នកចាប់ផ្តើមដំបូង នឹង កីឡាករដែលមានបទពិសោធន៍ ឬ អ្នកជំនាញ ៕

Loading...