តាមពិតចឹងសោះទើប OPPO មានអ្នកប្រើប្រាស់ច្រើនដល់ថ្នាក់ហ្នឹងនៅកម្ពុជា

ក្រោយទទួលបានជោគជ័យលើការសាបព្រោះម៉ាកយីហោរបស់ខ្លួននៅក្នុងប្រទេសកម្ពុជារយៈពេលជាង3ឆ្នាំ ក្រុមហ៊ុន OPPO បានពង្រីក និង ដាក់សម្ពោធ បើកដំណើរការ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Exchange Square ក្បែររមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ កាលពីថ្ងៃទី12 ខែ កុម្ភៈ ឆ្នាំ 2020។

ការដាក់សម្ពោធ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មីនេះ ក្រុមហ៊ុន OPPO មានគោលដៅ ផ្តល់ភាពងាយស្រួលដល់អតិថិជនដែលនិយមគាំទ្រស្មាតហ្វូន OPPO គ្រប់ស៊េរីគ្រប់ម៉ូឌែល ដូចជា OPPO​ F11, F11 Pro, Reno2, Reno2 F, A9 2020, A5 2020 -ល-។

អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បាននិយាយថា “សម្រាប់ទីក្រុងភ្នំពេញ មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Exchange Square នេះ នឹងបង្កនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃ OPPO ដែលរស់នៅម្តុំវត្តភ្នំ អាចសន្សំ ពេលវេលា និងថវិកា សម្រាប់ការធ្វើដំណើរមកជួសជុលទូរស័ព្ទ។ អតិថិជនអាចជ្រើសរើសទៅកាន់ទីតាំងដែលស្ថិតនៅក្បែរខ្លួនជាងគេតាមការគួរ”។

មជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO សាខាថ្មីនេះ ចាប់បើកដំណើរការ ពីម៉ោង 09ព្រឹក ដល់ 09យប់ ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដែលបង្កលក្ខណៈកាន់តែងាយស្រួលដល់អតិថិជន។ ចំពោះអតិថិជនដែលអញ្ជើញមកកាន់សាខាថ្មីនេះ នឹងទទួលបានកាដូពិសេស សេវាកម្ម ជួសជុលទូរស័ព្ទ បុកកម្មវិធី ដោះកូដ សម្អាតទូរស័ព្ទ និង ដឹកជញ្ជូន ដោយឥតគិតថ្លៃ។ លើសពីនេះ រាល់ការជាវគ្រឿងបន្ថែមមួយឈុត (កាស ខែ្ស និង ឆ្នាំងសាក) ចាប់ពីថ្ងៃទី12 កុម្ភៈ រហូតដល់បំណាច់ខែ នឹងទទួលបានតម្លៃពិសេសត្រឹមតែ $15 ប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ ទូរស័ព្ទ: 098 652 888 ឬ ចុច Like Page https://www.facebook.com/OPPOCareKH/

សូមរំលឹកថាបច្ចុប្បន្ន OPPO មានមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ នៅរាជធានីភ្នំពេញចំនួនបីទីតាំងគឺ ទល់មុខវត្តកោះ សួនឩស្សាហកម្មវឌ្ឍនៈ និង Exchange Square។ ចំណែកឯនៅតាមបណ្តាខេត្តវិញ OPPO មានមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ នៅខេត្តកំពុងចាម សៀមរាប ព្រះសីហនុ កណ្តាល ក្រចេះ និង ខេត្តបាត់ដំបង។