OPPO A92 ចាប់ផ្តើមកញ្ជ្រោលទីផ្សារនិងកក្រើកតាមបណ្តាញសង្គម បន្ទាប់ពីឃើញរូបថតពិត កាមេរ៉ាថតស្អាត និងល្បឿនរលូន ជាមួយនឹង RAM 8GB + ROM128GB ថ្មប្រើដាច់យប់ទំហំ 5000mAh

បើនិយាយពីស្មាតហ្វូនដែលស៊ែលហ្វីស្អាត ថតរូបស្អាត គឺប្រាកដជានឹកឃើញដល់ទូរស័ព្ទម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនេះ មានដុង រឺជំនាញ (DNA) ជាអ្នកឯកទេសថតរូបស៊ែលហ្វី នរណាមិនល្បី ថតរូបស្អាតខ្យូតមិនចាំបាច់ Edit រឺ ដូរ Filter ដូច្នេះហើយចំពោះ​ OPPO A92 ក៌ចឹងដែរ ធានាថតម៉ាអេម ពិសេសអ្នកសារព័ត៌មានដៃគូមួយចំនួនធំ អ្នកចូលចិត្តរូប អ្នកចូលចិត្តលេងហ្គេមដូចជាអាយដល Raven និង HENG  ក៌សសើរមិនដាច់ពីមាត់ផងដែរ បន្ទាប់បានតេស្តនិង Review មុនគេប្រមាណ2សប្តាហ៌កន្លងមក​ ។

មុននឹងចេញលក់ជាផ្លូវការ ក្រុមហ៊ុនបានជ្រើសរើសនិងផ្តល់ឱកាសដល់អ្នកសារព័ត៌មាននិងដៃគូសហការណ៌សំខាន់ៗ ដើម្បីតេស្តនិងសាកល្បងប្រើ ដោយថតូប តេស្តថតវីដេអូ តេស្តហ្គេម កំលាំងថ្ម ជាលទ្ធផលដ៏ភ្ញាក់ផ្អើលនោះគឺទទួលការកោតសរសើរ​ និងពេញចិត្តយ៉ាងខ្លាំង ចំពោះគុណភាពកាមេរ៉ាលំដាប់ A កម្រិតអាជីព ដោយសារតែកាមេរ៉ា OPPO A92 មានទំហំភិចសែលធំ ចំនួនលេនក៏ច្រើន បានបំពាក់មកជាមួយ AI កាមេរ៉ាក្រោយ​ 4គ្រាប់ លំដាប់ A ទំហំធំ 48MP ​ បានបំពាក់មកនូវបច្ចេកវិទ្យាផ្គុំភិចស៊ែលបញ្ចូលគ្នា 4in1 ធ្វើឲ្យគុណភាពនៃរូបភាពកាន់តែច្បាស់ដិតស្អាតគ្រប់ចំណុច ពណ៌ដិតបែបធម្មជាតិ និងក៌មានលេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយ​ទំហំ 8MP លេនថតរូបបែប Portrait ទំហំ 2MP ប្តូរបានច្រើនពណ៌ដែលអាចជ្រើសពី​​​ Original (OP1) រហូតដល់ OP7 និងលេនបែបសរខ្មៅទំហំ 2MP ដែលបណ្តុំកាមេរ៉ារចនាបែបអក្សរ C ទាក់ភ្នែក ដោយថតបានច្រើនប្លង់ ច្រើនស្ទីលស្អាតគ្រប់ប៉ុស្ដិ៍ ថែមទាំងអាចថតរូប និងវីដេអូប្លង់ទូលាយងាយៗ (Ultra Wide Angle) បានមុំ 119o បានយ៉ាងទូលាយ ដែលងាយស្រួលក្នុងការថតរូបបែបក្រុមគ្រួសារ ជួបជុំមិត្តភក្តិមិនពិបាកថតដើរខិតថយក្រោយ ថតទេសភាពទ្រវែងពេញភ្នែក ថតឃើញរាងខ្ពស់ ជើងស្រឡូន ត្រូវចិត្តមិត្តនារីៗ។ មិនត្រឹមតែប៉ុណ្ណោះ​ លោកអ្នកអាចថតរូបរឹតតែច្បាស់នៅពេលយប់និងស្រស់ស្អាត ដោយមុខងារថតរូបច្បាស់នៅទីងងឹត 2.0 (Ultra Night Mode 2.0) ពីកាមេរ៉ា AI 4គ្រាប់ ជាមួយនឹងកម្រិត Aperture f/1.7 ។ រឹតតែពិសេសបើនិយាយពីកាមេរ៉ាមុខវិញ គឺបែបទម្លុះអេក្រង់ ធានាស៊ែលហ្វីម៉ាស្អាតកប់ ខ្យូតៗ  ដែលមានទំហំរហូតដល់ 16MP ជាមួយនឹង​មុខងារ AI Beautification ​ជំនួយសម្រស់ ក្មេងជាងវ័យ អាចសម្គាល់ពី​សម្បុរស្បែក ភេទ អាយុ ទៅតាមស្ថានភាពពន្លឺផ្សេងៗគ្នា ធ្វើឱ្យរូបភាពដែលថតចេញមកស្រស់ស្អាតបែបធម្មជាតិ​ ពិសេសទាំងថតរឹតតែស្អាតបែប Bokeh ច្បាស់មុខព្រាលក្រោយ (ផ្ទៃ) ថតហើយលង់សម្រស់ខ្លួនឯង ថតភ្លាមផុសភ្លេតក្នុងហ្វេសបុគ មិនចាំបាច់កែ រឺ Edit តាម Apps ។​

ម៉ោះទស្សនារូបភាពស្អាតៗ​ ដែលថតចេញពីកាមេរ៉ា OPPO A92 ស្តែងៗ ជួបជាមួយនឹង អាយដល​​​ Raven និង Heng វិញម្តង គាត់បាននិយាយដោយញញឹម​ “ថាបើនិយាយពីកម្លាំង និងល្បឿនរបស់ OPPO A92 គឺមិនសរសើរមិនបានមែន ដោយប្រើប្រាស់បន្ទះឈីប Snapdragon 665 ជាមួយនឹងរ៉េមធំទំហំ 8GB បូករួមអង្គផ្ទុកទិន្នន័យធំបានច្រើនកម្មវិធីដល់ទៅ 128GB បន្ថែមជាមួយបច្ចេកវិទ្យា Hyper Boost ដែលធ្វើឲ្យកម្មវិធីកាន់តែរលូន ដំណើរការកម្មវិធីបានច្រើនក្នុងពេលទន្ទឹមគ្នា។ ដូច្នេះមាន OPPO A92 ក្នុងដៃនឹងធ្វើឲ្យអ្នកលែងបារម្ភជាមួយការលេងហ្គេមយូរឆាប់ក្តៅទូរស័ព្ទ​ រអាក់រអួល រឺទាក់ៗ រឺឧស្សាហ៌ re-start ទៀតហើយ។

រឹតតែសាហា​វ OPPO A92 ថាមពលថ្មខ្លាំងធំទំហំ 5000mAh ប្រើធម្មតាបានមួយថ្ងៃកន្លះ​ស៊ីផុយមិនពិបាកស្ពាយ Power Bank តាមខ្លួន​ ពិសេសសាកថ្មក៏លឿន 18W ផងដែរ។ ដូច្នេះលោកអ្នកលែងធុញទ្រាន់ដោយ ឆាប់អស់ថ្ម ពិសេសមិនឡើងកម្តៅពេលសាកថ្ម  ។  OPPO A92 បានបំពាក់មកជាមួយនូវអេក្រង់បែប Neo កម្រិត FHD+ (Neo Display) ទំហំ 6.5 អ៊ីង កម្រិតលាតរហូតដល់ទៅ 90.5% ជំនួយដល់ភ្នែកក្នុងការទស្សនា ដែលមានការទទួលស្គាល់ពីស្ថាប័ន TüV Rheinland ផងដែរ ។ បើនិយាយពីតួទូរសព្ទ័វិញ បានរចនាប្លែកយ៉ាងប្រណិត រូបរាងបែប 3D ចែងចាំងដូចពន្លឺផ្កាយប្រដេញដ៏ទាក់ទាញ ។

មូលហេតុដែលជម្រុញ OPPO A92 ទទួលបានការពេញនិយមលក់ដាច់ខ្លាំង ទាំងតម្លៃ​ ទាំងគុណប្រយោជន៌ នៅបណ្តាប្រទេសអាស៊ី រួមមានម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូនេស៊ី នោះក៏ព្រោះតែតម្លៃកប់ចិត្ត និងជាស្មាតហ្វូនល្អបំផុតលំដាប់ថវិកាមធ្យម ជាមួយនឹងលក្ខណៈពិសេសលំដាប់​ A​​ 4 យ៉ាង គឺ (1) កាមេរ៉ា AI លំដាប់ A ដោយកាមេរ៉ាក្រោយ​មាន 4គ្រាប់ទំហំធំ 48MP រចនាជាអក្សរ C ដ៏ទាក់ទាញ (2) ល្បឿនរលូនលំដាប់ A ដោយបំពាក់នូវបន្ទះឈីប​ Snapdragon 665 ស៊ីគ្នាជាមួយ RAM ធំ 8GB និង ROM ធំ រហូតដល់ 128GB (4)​ ថ្ម​ធំខ្លាំងលំដាប់ A ទំហំ 5000mAh និងសាកថ្មលឿន កម្រិត 18W​ ។ ចុះនៅកម្ពុជាក៏មិនណយដែរ ដោយសារតែតម្លៃបែកធ្លាយត្រឹម 200-300$ រកឯណាបាន? ។ លឺព័ត៌មានខ្សឹបខ្សៀវថា អ្នកសារព័ត៌មានសំខាន់ៗ និងដៃគូសហការណ៌ផ្សព្វផ្សាយ ត្រូវបានអញ្ជើញចូលរួមកម្មវិធីតេស្តលើកដំបូង OPPO A92 VIP Experience នៅព្រឹកថ្ងៃទី 26 មិថុនា នេះ នោះអ្វីៗនឹងត្រូវបានលាតត្រដាង ដោយការចាប់កាន់ ស្ទាបអង្អែល ឃើញរូបរាងពិត ពណ៌ទាក់ភ្នែក ពិសេសតេស្ត​​សាកប្រើស្តែងៗគ្រប់ចំណុច តេស្តខ្ទេច តេស្តខ្ទី៕

បើចង់ដឹងលក្ខណៈពិសេសលម្អិតអាចទស្សនាវីដេអូនេះបាន អ្នកពិតជាលង់លំដាប់ A