OPPO A92 ដែលល្បីខ្លាំងលេងហ្គេមរលូន អាយដលល្បីៗ 2នាក់ ណាត់គ្នាប្រកួតដោយប្រើ OPPO A92 តេស្តសមត្ថភាពល្បឿន តេស្តថ្ម តេស្តខ្ទេចតេស្តខ្ទី! 

ក្រោយពីក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានធ្វើការប្រកាសដាក់សម្ពោធនូវស្មាតហ្វូន OPPO A92 ជាផ្លូវការរូចមក សង្កេតឃើញថា សន្ទុះនៃការគាំទ្រសាហាវយ៉ាងភ្លក់ទឹក ភ្លក់ដីរហូតដល់អស់ពីស្តុកតែម្តង។​ គួរបញ្ជាក់ផងដែរថា OPPO A92 បានដាក់សម្ពោធនៅថ្ងៃទី29 ខែមិថុនា ឆ្នាំ2020 ហើយប្រកាសឲ្យបើកកក់ទុកមុនតាំងថ្ងៃទី30 ខែមិថុនា រហូតដល់ថ្ងៃទី04 ខែកក្កដា ឆ្នាំ2020 និងប្រកាសបើកលក់ដំបូងក្នុងថ្ងៃទី05 ខែកក្កដា ដោយមានអតិថិជនមករង់ចាំ ឈរតម្រង់ជួរ យ៉ាងកកកុញក្នុងរយៈពេល 2ម៉ោង នៅឯហាងទំនើប OPPO Brand Store ជាន់ផ្ទាល់ដី ក្នុងផ្សារទំនើបអូឡាំព្យា។ ទាំងនេះសបពា្ចក់អំពីភាពជោគជ័យក្នុងការចេញលក់បងធំត្រកូល A ស៊េរី OPPO A92 កន្លងមកថ្មីៗនេះ។ មកដល់ពេលនេះ ប្រហែលជានៅតែមានចម្ងល់ថា ហេតុអ្វីបានជា OPPO A92 ទទួលបានការពេញនិយមខ្លាំងរហូតដល់អស់ពីស្តុក?

សម្រាប់ OPPO A92 ត្រូវបានចាត់ចូលជាស្មាតហ្វូនដែលមានសមត្ថភាពខ្លាំង និងលំដាប់ A គ្រប់ពេល។ ជាពិសេសល្អបំផុតក្នុងការជ្រើសរើសស្មាតហ្វូនមួយនេះសម្រាប់លេងហ្គេម ព្រោះកម្លាំងរបស់ស្មាតហ្វូនមួយនេះពិតជាលឿនមិនធម្មតា និងមិនងាយគាំងឡើយ។ លើកនេះក្រុមហ៊ុន OPPO បាននាំមកនូវស្មាតហ្វូន OPPO A92 ដែលមានល្បឿនកម្រិត A ដូចជា CPU Snapdragon 665 រួមគ្នាជាមួយ RAM 8GB + ROM 128GB, ពន្លឿនល្បឿនជាមួយបច្ចេកវិទ្យា Hyper Boost ដែលធានាថាម៉ាអេម។ ចំណែកកម្លាំងថ្មកម្រិត A រហូតដល់ 5000mAh អាចចុចលេងម៉ាចុចដៃ ម៉ាធុញពេញមួយថ្ងៃ និងអាចលេងហ្គេមដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់ឡើងកម្តៅក្តៅ និងឆាប់អស់ថ្មទៀតទៅ ព្រោះស្មាតហ្វូន OPPO A92 អាចជួយបាន លេងហ្គេមចុចដៃ លេងអស់ស្ទះ មិនបាច់បារម្ភបញ្ហាថ្មឡើយ។ នៅមិនទាន់អស់ទេ ចំណែកឯ Dual Stereo Speaker គឺមាន Speakers រហូតដល់ទៅ 2គ្រាប់ ដែលនាំឲ្យងាយស្រួលក្នុងការទស្សនាវីដេអូ ស្តាប់តន្រ្តីយ៉ាងពិរោះ ជាពិសេសងាយស្រួលស្តាប់សម្លេងក្នុងពេលលេងហ្គេម។ អ្វីដែលកាន់តែពិសេស និងទាក់ទាញមុនគេគឺអេក្រង់ Neo Display Screen​ ទំហំ​ 6.5” កម្រិត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​1080p របស់ OPPO A92 គឺមានផ្ទៃធំទូលាយ ការរចនាបែប Neo Screen ដែលជម្រុញឲ្យស្មាតហ្វូនមួយនេះច្បាស់លើសពីការរំពឹងទុក ហើយគែមសងខាងតូចបំផុតត្រឹមតែ 1.73មម ប៉ុណ្ណោះ។ រីឯទំហំនៃអេក្រង់ខាងមុខវិញមានទំហំធំរហូតដល់ 90.5% ដែលមានកម្រិតច្បាស់ខ្លាំង និងងាយស្រួលក្នុងការលេងហ្គេមជាមួយនឹងអេក្រង់ទំហំធំលាតពេញ។

លោក H E N G បាននិយាយថានៅក្នុងវីដេអូបង្ហាញរបស់ខ្លួនថា “ OPPO A92 មាន RAM 8GB + ROM 128GB ដែលអាចដាក់រូបភាពបានរាប់ម៊ឺនរូប។ រីឯ Hyper Boost មានលក្ខណៈរលូន អាចបើកម្មវិធីច្រើនដោយមិនទាក់ អាចលេងហ្គេម អាចថតវីដេអូ។ ចំណែកឯថ្មវិញ Grade A លេងមិនងាយក្តៅ។ អ្វីដែលពិសេសគឺរូបរាងស្មាតហ្វូន OPPO A92 មានភាពទាក់ទាញខ្លាំងមែនទែន”។

ចំណែកឯលោក Raven Blazer បាននិយាយថា “ខ្ញុំបានធ្វើតេស្តជាមួយនឹងហ្គេមខ្លះដែរដូចជា Mobile Legend ព្រោះទូរស័ព្ទថ្មីៗខ្លះមិនមាន High Frame Rate Mode ប៉ុន្តែសម្រាប់ OPPO A92 វិញ ខ្ញុំរីករាយនឹងប្រាប់អ្នកទាំងអស់គ្នាថា Mobile Legend គឺមាន High Frame Rate Mode ដែលវាអាច High បានលឿនជាប់ ហើយនៅតែអាចរក្សាល្បឿនលឿនជាប់ជាមួយនឹង 60 Frame។ ក្នុងនោះខ្ញុំក៏បានតេស្តជាមួយនឹង PUBG, Asphalt 9 ទោះលេងប្រណាំងយ៉ាងក៏មិនទាក់ដែរ”។

បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO នឹងរៀបចំនូវកម្មវិធីប្រកួតប្រជែងលេងហ្គេម ជាមួយនឹងស្មាតហ្វូនម៉ូដែល OPPO A92 ដែលមានឈ្មោះថា OPPO A92 Mobile Legend លំដាប់ A ។ ក្នុងនោះផងដែរ ក្រុមហ៊ុនក៏បានជ្រើសរើសយកហ្គេម ដែលកំពុងមានការពេញនិយមខ្លាំង គឺហ្គេមដែលមានឈ្មោះថា Mobile Legend ដែលកម្មវិធីនោះមានការចួលរួមពីតារាកត្តិយសជាច្រើនដូចជា Heng ជាមួយដៃគូ Sun Flower និង Raven ជាមួយដៃគូ ​Yaya។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការចូលរួមពីសំណាក់អ្នកលេងហ្គេមល្បីៗមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។ ចង់មើលការប្រកួតដ៏ជក់ចិត្ត សូមកុំភ្លេចតាមដានហ្វេសប៊ុកផ្លូវការនាថ្ងៃទី17 ខែកក្កដា វេលាម៉ោង 7យប់ ជាមួយនឹងឱកាសឈ្នះរង្វាន់យ៉ាងច្រើនរួមមាន​​ OPPO A92 និង Skin MLBB សម្រាប់អ្នកចូលចិត្តលេងហ្គេម និងហ្វេនៗ​ Mobile Legend ផងដែរ។

រកណាបានទៀត? ស្មាតហ្វូនដែលអាចលេងហ្គេមបានរលូន ថ្មខ្លាំង រ៉េមកប់ រ៉មធំ តម្លៃត្រឹមតែ 279$ ជាមួយនឹងលំដាប់ A គ្រប់ពេល។ ពិសេសផ្តល់នូវការធានាសេវាកម្មជួសជុលមួយឆ្នាំរួមទាំងសេវាកម្មជួសជុលត្រឹមតែរយៈពេល 1ម៉ោងតែប៉ុណ្ណោះ ដែលអតិថិជនអាចអញ្ជើញទៅមជ្ឈមណ្ឌលសេវាកម្មទូទាំងប្រទេសចំនួន 12 កន្លែង​។ លើសពីនេះទៅទៀត ស្មាតហ្វូនមួយនេះអាចប្រើជាមួយនឹង Google service និងអាចធ្វើការដោនឡូតកម្មវិធីរាប់លានពី Google Play ដោយមិនគិតថ្លៃផងដែរ៕