បង្កើនជំនឿជាក់ ជាមួយនឹងស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តម្លៃ $289

បើមានកញ្ចប់ថវិកាខ្ទង់ $2០០ជាង ហើយចង់បានស្មាតហ្វូនស៊េរីថ្មី គុណភាពល្អ ពណ៌ត្រូវចិត្ត មានអីទៅពិបាក អាចពិចារណាស្មាតហ្វូនស៊េរីថ្មី ដែលទើបតែសម្ពោធដាក់លក់ជាផ្លូវការថ្មីៗនៅកម្ពុជាយើង គឺ Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់កាមេរ៉ា​AI ភ្នែកបួន 48MP សាកថ្ម10នាទីលេងជាប់លើស3ម៉ោង​ និងបច្ចេកវិទ្យាទំនើបសម្បូរបែបចុងក្រោយសម្បូរបែប។

HUAWEI nova 7i LUXURY ត្រូវបានក្រុមហ៊ុនហួវៃ​កំណែអាប់ដេតពី nova 7i ជាមួយនឹងថ្មីស៊ីវិល័យ បែបអេឡេហ្គង់គឺពណ៌ប្រាក់ទឹកកក មានកាមេរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។​ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។​ កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ​ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និង​បានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។​ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។​ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។​

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Huawei Super Charge កម្លាំងសាកថ្មធំទំហំ40វ៉ាត់ សាកថ្ម10នាទីលេងជាប់បាន3ម៉ោង ភ្ជាប់ Huawei AppGallery អាចដោនឡូត Facebook, Instagram, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម​ App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ TADA,  WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សរលូនឥតទាក់។

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ  ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ  4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក10នាទី លេងបានលើសពី3ម៉ោង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនហួវៃក៏បង្ហាញនូវសម្មិតិផលថ្មី Laptop កុំព្យូទ័រយួរដៃ Huawei Matebook D14 កំពូលស្តើង អេក្រង់លាតពេញគែម មានកម្រិតបង្ហាញ FullView Display (84% Screen-Ratio ) កាមេរ៉ាបង្កប់ខ្លួននៅក្នុង Keyboard ភ្ជាប់បច្ចេកវិទ្យាស្គេនក្រយ៉ៅដៃដោះសារ ទ្រទ្រង់ការចែករំលែកអេក្រង់ Huawei Share ឆ្នាំងសាកតូចប៉ុន្តែសាកថ្មរហ័សជាមួយនឹងល្បឿនសាកថ្ម 65W រ៉េម 8G+512SSD ដំណើរការលឿន រលូនឥតទាក់។ ក្រុមហ៊ុនលក់ចេញ Huawei Matebook D14 ក្នុងតម្លៃពិសេសត្រឹមតែ $649 បន្ថែមនូវកាបូបស្ពាយតម្លៃ $35 និង Huawei Mouse តម្លៃ $20។

សរុបមកជ្រើសរើសស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY  ពណ៌ប្រាក់ទឹកកក តម្លៃ $289 ពិតជាមិនស្តាយលុយព្រោះ បានទាំងកាដូបន្ថែមច្រាសដុសធ្មេញឆ្លាតវៃតម្លៃ $39 បានទាំងស្មាតហ្វូនពណ៌ស្អាតត្រូវចិត្ត ត្រូវបេះដូង កាមេរ៉ាថតរូបស្អាតកប់កម្រិតអាជីពទាំងមុខទាំងក្រោយ ថ្មកាន់បានយូរ សាកថ្មរហ័ស40វ៉ាត់។