សករាជជំនាន់ថ្មីនៃស្មាតហ្វូនកំពូល OPPO Reno4 ដែលបំពាក់កាមេរ៉ា និងបច្ចេកវិទ្យា AI ថ្មីឈានមុខ ពិសេសមុខងារថតរូប ថតវីដេអូ តិចច្រឡំកាមេរ៉ាអាជីពអីទៅ !

OPPO ជាក្រុមហ៊ុនស្មានហ្វូនឈានមុខលំដាប់ថ្នាក់អន្តរជាតិ ក្នុងចំណោមស្មាតហ្វូនល្បីៗ។ ពិសេសនៅក្នុងទីផ្សារប្រទេសកម្ពុជាវិញ OPPO បានជាប់ចំណាត់ថ្នាក់លេខ1 កាលពីឆ្នាំ 2019។ ថ្មីៗនេះ នៅលើផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ក៏ដាក់បានបង្ហាញនូវស្មាតហ្វូនត្រកូល​ Reno ស៊េរីបន្ទាប់ ជាត្រកូលដែលកើតចេញពីត្រកូល F ស៊េរី ដ៏ល្បីរន្ទឺខ្លាំងតាំងពីឆ្នាំ 2016 មកម្ល៉េះ ដែលនាំឲ្យអតិថិជនស្រឡាញ់ត្រកូល F ឬ Reno តែងតែរង់ចាំតាមដាន និងអ៊ុតមើលស៊េរីបន្ទាប់នោះគឺ Reno4 ។ តោះ! ចង់ដឹងអត់ថា តើ Reno4 នឹងមានអ្វីថ្មីសម្រាប់អ្នកទាំងអស់គ្នា? ក្រុមហ៊ុន OPPO បានលួចខ្សឹបប្រាប់ថា លើកនេះ Reno 4 កាន់តែមានអ្វីពិសេសៗ ក៏ដូចជាបច្ចេកវិទ្យាកាន់តែទំនើប ថ្មី ប្លែក ពោរពេញដោយមុខងារច្នៃប្រឌិត ស្ទើរស្មើនឹងកាមេរ៉ាថតរូបថ្លៃៗ ថែមទាំងបច្ចេកវិទ្យាឈានមុខ បង្ហាញពីសមត្ថភាពដ៏លេចធ្លោ ជាពិសេសគឺកាមេរ៉ា AI តែម្តង។

បើយោងតាមហ្វេសប៊ុក ឬ Youtube របស់ក្រុមហ៊ុន OPPO នៅឥណ្ឌូនេស៊ី និងថៃ ក៏បានបពោ្ចញចំណុចខ្លាំងៗរបស់ Reno 4 ដែលបានបំពាក់មកជាមួយនឹងកាមេរ៉ា AI រួមមានវីដេអូប្លែកៗបង្ហាញពីមុខងារជាច្រើនរួមមាន AI Color Portrait, មុខងារ AI Monochrome Video, មុខងារ Night Flare Portrait។ មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានមុខងារផ្សេងៗទៀតដូចជា Ultra Dark Mode, Ultra Night Mode, Ultra Clear 108MP ថតរូប ឬ វីដេអូ​ Bokeh ដែលមុខងារទាំងនេះអាចសម្គាល់ស្ថានភាព ព្រមទាំងបង្កើតនូវប្រសិទ្ធភាពនៃរូបថត និងវីដេអូឲ្យកាន់តែប្រសើរ។

សូមរំលឹកបន្តិច កាលពីឆ្នាំ 2016 ក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូនកម្រិតកណ្តាលគឺ F1 និង​ F1s ដែលល្បីរន្ទឺខ្លាំងក្នុងពិភពស្មាតហ្វូនជាស្តេចស៊ែលហ្វី។ បន្ទាប់មកក៏បង្ហាញស៊េរីថ្មីៗដូចជា F3 / F3Plus / F5 / F7 / F9 / OPPO F11 Pro / Reno 2F/ Reno 3 ដែលល្បីរន្ទឺខាងថតរូប ថតស៊ែលហ្វីខ្លាំងដោយមិនបាច់ edit ។​ រឹតតែពិសេសនោះគឺសម្រាប់ឆមាសទី2 ឆ្នាំ 2020 នេះវិញ ក៏ឮល្ហៀងៗថា ក្រុមហ៊ុនគ្រោងបញ្ចេញ OPPO Reno ស៊េរីបន្ទាប់សម្រាប់អតិថិជន និងហេ្វនៗរបស់ត្រកូល F និង Reno ស៊េរី គឺ Reno 4 ធានាថានឹងមានអ្វីថ្មី អ្វីប្លែក រួមទាំងបច្ចេកវិទ្យាកាមេរ៉ាថតច្បាស់ទាំងថ្ងៃទាំងយប់ មុខងារបច្ចេកវិទ្យាសម្គាល់ភាពវៃឆ្លាត រូបរាងប្រណិត ពណ៌ស្រស់ឆើត។

មុខងារ AI Color Portrait គឺជាបច្ចេកវិទ្យាថតរូបមួយ ដែលរក្សាពណ៌មនុស្ស ហើយជម្រុះពណ៌ទេសភាពខាងក្រោយទៅជាខ្មៅស។ សម្រាប់មុខងារ AI ឆ្លាតវៃនេះកាន់តែផ្តល់នូវភាពលេចធ្លោ  និងរំលេចរូបមនុស្សឲ្យកាន់តែច្បាស់ និងមានភាពទាក់ទាញ។

បើនិយាយពីមុខងារថតវីដេអូយឺតៗ កម្រិត 960fps show-motion បង្ហាញសកម្មភាពលេចធ្លោរបស់អ្នកគ្រប់ប្លង់ គ្រប់ជំហានពិសេសសម្រាប់អ្នកចូលចិត្តថតវីដេអូបែបយឺតៗ ស្កុបៗ​ (Slow-motion) មុខងារមួយនេះអាចសម្គាល់នូវចលនា ព្រមទាំងចាប់យករាល់សកម្មភាពបានរហ័ស។ ជាពិសេសផ្តល់ភាពងាយស្រួលដល់ការកាត់តវីដេអូ ព្រោះវាអាចថតវីដេអូបានរហូតដល់ទៅ ​960 ​ប្លង់ក្នុងមួយវីនាទី (960fps) ឯណ្ណោះ។​​

លើសពីនេះទៅទៀតគឺ​ Night Flare Portrait ជាមុខងារដែលធ្វើឲ្យមានភាពលេចធ្លោក្នុងពេលរាត្រីដ៏ទាក់ទាញ ព្រមទាំងបង្កើនកម្រិតព្រាលនៅខាងក្រោយ និងចំណុចពន្លឺភ្លើងតូចៗឲ្យកាន់តែលេចធ្លោ ប្រៀបដូចជាកាមេរ៉ាថ្លៃៗ។

រឹតតែអស្ចារ្យជាងនេះទៅទៀត រូបរាងឌីហ្សាញរបស់ស្មាតហ្វូន Reno 4 កាន់តែស្តើង កាន់តែស្រាល កាន់តែកាលីប ធ្វើឲ្យទាក់ចិត្តលង់សេ្នហ៍ កាន់លើដៃបង្កើនភាពថ្នៃថ្នូរ ព្រោះតែរូបរាងស្លីម ងាយស្រួលប្រើដោយដៃម្ខាង អេក្រង់លាតពេញ កាមេរ៉ាមុខបែបទម្លុះអេក្រង់ទាន់សម័យ រចនាបទឈានមុខ បង្ហាញភាពលេចធ្លោក្នុងដៃអ្នក ឯពណ៌វិញឃើញហើយចង់ទិញភ្លាមៗ។ គ្រាន់តែស្រមៃឃើញរូបរាងស្លីមស្រឡូន និងពណ៌ពេញនិយមបែបស៊ីវិល័យ គឺទប់ចិត្តមិនទិញមិនបានហ្មង៎៕

តោះសន្សំលុយ រង់ចាំបន្តិច សំណព្វចិត្តរបស់អ្នកទាំងអស់ជិតមកដល់ហើយ!

ហ្វេនៗដែលរងចាំដូរស៊េរី អាចមើលវីដេអូអំពី រូបរាង កាមេរ៉ា និងពណ៌តិចៗសិន មុននឹងមកដល់កម្ពុជា!