តារាល្បីពីររូប ស្តេប និងហ្សាណា ប្រាប់អារម្មណ៌ពិសេស ក្នុងកម្មវិធីតេស្តស្មាតហ្វូនកំពូល ដែលបំពាក់កាមេរ៉ាAI Color Portrait  ថតវីដេអូបានគ្រប់ទម្រង់ ថែមទាំងត្រៀមចេញ MV ថតដោយស្មាតហ្វូន​ Reno4 ទៀតផង

តារាចម្រៀងល្បីឈ្មោះ និងភ្ញៀវកិត្តិយស ​លោក​ STEP   និង កញ្ញា​ រ៉េត ស៊ូហ្សាណា បានប៉ះគ្នា សម្តែងអារម្មណ៌ពិសេសរៀងៗខ្លួន ក្នុងកម្មវិធីតេស្តលើកដំបូង OPPO Reno4 VIP Pre Experience នៅហាងទំនើបបេ្រនស្ត័រ (OPPO Brand Store) ដែលមានទីតាំងនៅជាន់ទីមួយផ្សារទំនើបអីអន​ម៉លភ្នំពេញជាន់ទី 1 នាថ្ងៃទី 09 សីហា ហើយក៏មានការចូលរួមពីតំណាងក្រុមហ៊ុន ពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ និងមិត្តៗអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីផ្តល់ជាសក្ខីភាពក្នុងការតេស្តនិងប្រើ OPPO Reno4  ជាផ្លូវការដំបូងគេនៅកម្ពុជា។ ​គួររំលឹកផងដែរ OPPO ​ ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនៅកម្ពុជា បាននិងកំពុងបន្តសកម្មភាពប្រកួតប្រជែង ដោយបន្តចេញលក់ស្មាតហ្វូនច្រើនស៊េរី ច្រើនតម្លៃ  និងទទួលបានការគាំទ្រអំពីសំណាក់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដោយសារល្បឿនប្រកួតប្រជែងនិងយុទ្ធសាស្រ្តទីផ្សារខ្លាំង​​ បានរុញច្រាន OPPO ក្លាយជាស្មាតហ្វូនលេខ1 នៅកម្ពុជាកាលពីឆ្នាំ 2019 កន្លងទៅថ្មីៗនេះ។ក្នុងកម្មវិធីនេះដែរ កញ្ញារ៉េត ស៊ូហ្សាណា ក៏បានបង្ហាញពីចំណាប់អារម្មណ៌ពិសេស “មុខងារកាមេរ៉ា AI ថ្មីៗប្លែក ទាំងការថតរូប ទាំងវីដេអូ រួមមាន​​​ AI Color Portrait, Night Flare Portrait ដែលជាការថតរូប Portrait បែបអាជីព តាមរយៈការកាត់ព្រាលផ្ទៃខាងក្រោយជាមួយការបំភ្លឺភ្លើងរាត្រីដ៏ទាក់ទាញ រួមទាំងមុខងារពិសេសៗមួយចំនួន ។ ពិសេសខ្ញុំបានថត Music Video បទ “សង្ស័យ“ ជាទម្រង់ថ្មី រសនិយមប្លែក ដោយប្រើមុខងារ និងបច្ចេកវិទ្យាថ្មីៗ ពី OPPO Reno4 ដោយសហការណ៌ជាមួយក្រុមហ៊ុន OPPO ដើម្បីបង្ហាញសមត្ថភាពនិងបច្ចេកវិទ្យាថ្មីប្លែកៗពិតៗ!​ អ្នកទាំងអស់គ្នានឹងប្លែកអារម្មណ៌។ កញ្ញាក៏បានបន្ថែមថា “ចំណុចលេខធ្លោផ្សេងទៀត រួមទាំងពណ៌ឆើតស្រស់ពេញនិយម រូបរាងប្រណិត អេឡេហ្គង់ វាពិតជារឿងដែលនឹងស្មានមិនដល់ថាទូរស័ព្ទស្ដើងស្រាល  តែមានបំពាក់មុខងារច្រើន និងសមត្ថភាពខ្ពស់បែបនេះ ” ។

កញ្ញាហ្សាណា បានឆ្លើយតបទៅនឹងបទសម្ភាសន៌ជាមួយអ្នកសារព័ត៌មានថា “កញ្ញា នឹងត្រៀមចេញបទចម្រៀងថ្មីៗបន្ថែមដើម្បីបំពេញតម្រូវការនិងការចូលចិត្តរបស់ហ្វេនៗ ក៏ដូចជាបង្ហាញនូវគន្លឹះថតរូប ឫថតវីដេអូចម្រៀងដោយប្រើស្មាតហ្វូនស៊េរីថ្មី ជាមួយនឹងមុខងារក៏ដូចជាបច្ចេកវិទ្យាថ្មី តាមហ្វ៊េសប៊ុក និង យូធូប ផ្លូវការរបស់នាង ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុន OPPO“។

ចំណែកឯ​​លោក​​ ​STEP បានចាប់អារម្មណ៌ខ្លាំងអំពីបច្ចេកវិទ្យាកាមេរ៉ាបានសម្តែងអារម្មណ៍រំភើបថា “AI Color Portrait រក្សាពណ៌នៃទិដ្ឋភាពខាងមុខឲ្យកាន់តែស្រស់ស្អាត ជាមួយការកែប្រែពណ៌ផ្ទៃខាងក្រោយជាសខ្មៅ រួមជាមួយនឹង មុខងារថតវីដេអូយឺត (960fps Smart Slow motion)​ សមត្ថភាពក្នុងការចាប់ប្លង់កាន់តែខ្ពស់ ធ្វើឲ្យអ្នកថតទុកសកម្មភាពបានកាន់តែលម្អិតជាមួយមុខងារថតវីដេអូ​ ។  ​ អ្វីដែលខ្ញុំរឹតតែត្រូវចិត្ត គឺបចេ្ចកវិទ្យាសាកថ្មលឿន 30W VOOC 4.0 ដែលអាចសាកថ្មពី 1% រហូតដល់ 50% ត្រឹមតែ20 នាទី និងសាកថ្ម 5​ នាទី មើលវីដេអូបាន 2 ម៉ោង។ គាត់បានបន្ថែមថាមាន  Reno4 មួយក្នុងដៃ មិនថាថតរូបថត ឬថតវីដេអូ ថតបានគ្រប់ទម្រង់ គ្រប់រូបភាព គ្រប់តម្រូវការ។

ចំណែកឯវាគ្មិនកិត្តិយសតំណាងឱ្យក្រុមហ៊ុន ក៏បានពន្យល់អំពីលក្ខណៈពិសេសចាក់ដោតលេចធ្លោ5 យ៉ាង គឺ ៖
  1. ចំណុចលេចធ្លោទី1 គឺកាមេរ៉ាAI​ ថ្មីប្លែកនេះគឺបង្ហាញភាពលេចធ្លោរបស់អ្នក (AI Color Portrait Camera / Monochrome Video)
  2. ចំណុចលេចធ្លោទី2 គឺ ការថតវីដេអូយឺត (960fps Slow motion) និងថតវីដេអូទប់លំនឹង (Ultra-Steady Video Pro)
  3. ចំណុចលេចធ្លោទី 3 គឺបច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor)
  4. ចំណុចលេចធ្លោទី 4 គឺសមត្ថភាពនិងអនុភាពល្បឿនលឿន ជាមួយនឹងថ្មធំ 4015mAh រួមជាមួយនឹងបច្ចេកវិទ្យា VOOC 0 សាកថ្មលឿន 30W សាកតែ20 នាទីបាន 50% ​ សាក5នាទីមើលវីដេអូ បាន 2​ ម៉ោង រួមផ្សំជាមួយនឹងបន្ទះឈីបខ្លាំង Qualcomm Snapdragon 720G, RAM 8GB និង ROM 128GB​
  5. ចំណុចលេចធ្លោទី 5 រចនាបទឈានមុខ រូបរាងប្រណិត ស្តើងស្រាល បង្ហាញភាពលេចធ្លោក្នុងដៃអ្នក​ ​ជាមួយនឹងអេក្រង់ទំហំ4” AMOLED និងជា អេក្រង់ទម្លុះភ្លោះ អេក្រង់ធំលាតពេញគែម​ ពេញភ្នែក ។

ក្នុងកម្មវិធីនោះដែរ ក្រុមហ៊ុនក៏ប្រកាសការកក់ទុកមុនជាពិសេសដោយមិនដឹងតម្លៃ (Blind Pre Order) ចាប់ពីថ្ងៃ 10ដល់15 ខែសីហា ជាមួយនឹងកាដូពិសេសដែលមានតម្លៃសរុបប្រមាណ $290​​​ រួមមាន ការធានាលើអេក្រង់បែកដូរថ្មី​ (តម្លៃ $79) ក្នុងអំឡុងពេល6ខែ កាបូបស្ពាយក្នុងការធ្វើដំណើរ (តម្លៃ $49)​ ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $15) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ24សប្តាហ៍ (តម្លៃ $24)  និងអាចឈ្នះទូរសព្ទ័ OPPO Reno 4 ជាច្រើនរង្វាន់ ដែលបានការកក់ទុកមុនដោយមិនចាំបាច់បង់ប្រាក់ពីការចាប់រង្វាន់នាថ្ងៃសម្ពោធអនឡាញយប់ថ្ងៃទី15សីហាខាងមុខនេះ ដែលចាក់ផ្សាយតាមទូរទស្សន៍ហង្សមាសនិងផ្សាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការ OPPO ។ តោះត្រៀមរងចាំទស្សនា ផ្ទាំងទស្សនីយភាព  ការសម្តែងពិសេសពីកំពូលតារាល្បីៗ នៅថ្ងៃសម្ពោធផ្លូវការ ដែលធានាល្អមើល ជក់ចិត្ត លេចធ្លោខ្លាំងបើធៀបនឹងកម្មវិធីសម្ពោធផ្សេងៗដែលអ្នកបានទស្សនា៕ អ្វីដែលហ្វេនៗស្រលាញ់ចូលចិត្តនោះគឺរាល់ស្មាតហ្វូន OPPO នឹងទទួលបានការធានាជាផ្លូវការរយៈពេលពេញ 1 ឆ្នាំ ជាមួយនឹងមជ្ឈមណ្ឌលសេវាកម្ម OPPO ជាច្រើននិងនៅជិតលោកអ្នក រហូតដល់ 12កន្លែង នៅទូទាំងប្រទេស ជាមួយនឹងផ្តល់ជូនការជួសជុលរហ័សយូរបំផុតត្រឹម 1ម៉ោង ជាមួយទំនុកចិត្ត តម្លៃត្រឹមត្រូវ និងរួសរាយរាក់ទាក់ ។

តោះទស្សនាវីដេអូស្ពត់អំពីលក្ខណៈពិសេសទាំងអស់គ្នាសិនមុននឹងកក់ក៏បាន

នេះជាវីដេអូ​ឈុតឆាកខ្លីៗពិសេសអំពីពិធីសម្ពោធទូរសព្ទ័ស៊េរីថ្មី ដែលនឹងផ្សាយផ្ទាល់តាមហ្វេសប៊ុក OPPO នាថ្ងៃ 15 ខាងមុខ