បើកទំព័រឆ្នាំថ្មីប្រពៃណីចិន តើគួរតែបន្តប្រើប្រាស់របស់ចាស់ៗទៀត ឬក៏ ប្តូរថ្មីយកហុងស៊ុយ?

ភ្លេចៗជិតចូលឆ្នាំចិនបាត់ហើយ សម្រាប់អ្នកមានជាប់សែចិនគួរតែរួសរាន់ត្រៀមខ្លួនស្វាគមន៍ឆ្នាំថ្មី ទាំងគ្រឿងសំណែន សម្ភារៈប្រើប្រាស់ថ្មី យកហុងស៊ុយ។ ប្រសិនបើចង់អាំងប៉ាវដល់សាច់ញាតិបងប្អូន មនុស្សជាទីស្រឡាញ់ ឬ ឡើងស៊េរីទូរស័ព្ទថ្មី លោកអ្នកអាចពិចារណាស្មាតហ្វូនកាមេរ៉ា 4 OPPO Reno2 F តម្លៃ $349 និង Reno2 $599 ទាន់​មានប្រូម៉ូសិនឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត សរុប 39រង្វាន់ ដោយគ្រាន់តែ បំពេញលេខទូរស័ព្ទលើប័ណ្ណធានា រួចប្រគល់ឲ្យម្ចាស់ហាង ឬបុគ្គលិកលក់ OPPO។ បន្ទាប់មកក្រុមហ៊ុន OPPO នឹង ធ្វើការចាប់ផ្សងសំណាងលេខអាយមីទូរស័ព្ទ (IMEI) តាមរយៈការ Random ផ្សាយផ្ទាល់ លើហ្វេសប៊ុកផេកផ្លូវការ OPPO រៀងរាល់ថ្ងៃច័ន្ទ។

ជាក់ស្តែងកាលពីថ្មីៗនេះ ក្រុមហ៊ុន OPPO បាននាំអតិថិជន Reno2 & Reno2 F ដែលមានសំណាងទាំង9រូបដំបូងគេបង្អស់ទៅលេងកោះភូកេត ចំនួន 3យប់ 4 ថ្ងៃ ចាប់ពីថ្ងៃទី18 ដល់ 21 មករា 2020។

កញ្ញា ជា ណៃហ៊ួយ បានឲ្យដឹងថា កញ្ញាពិតជាមានអារម្មណ៍សប្បាយរីករាយដែលបានមកលេងកោះភូកេត ព្រោះជាកោះដ៏ល្បីបំផុតប្រចំាប្រទេសថៃ ដោយមិនចំាបាច់ចំណាយមួយរៀល គ្រាន់តែទិញ OPPO Reno2 F។

បើកទំព័រឆ្នាំថ្មីប្រពៃណីចិន ប្រើទូរស័ព្ទដៃថ្មីទាន់សម័យស៊ីវិល័យបែបថ្លៃថ្នូរដូចជា OPPO Reno2 F ឬ OPPO Reno2 ពិតជាមិនស្តាយលុយមែន ព្រោះបានទាំងទូរស័ព្ទគុណភាពខ្ពស់ មានការធានារយៈពេល1ឆ្នាំពេញ សេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែរយៈពេល1ម៉ោង នៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO (OPPO Service Center) ក៏ដូចជាឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត។

សូមរំលឹកថា OPPO Reno2 មានអេក្រង់ AMOLED លាតពេញទំហំ 6.5” ​​ ភ្ជាប់ជាមួយនឹងកញ្ចក់ E3​​ការពារចំណាំងពន្លឺ កាន់តែភ្លឺ កាន់តែច្បាស់។ ផ្នែកខាងក្រោយរចនា​ដោយកញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីនៅចំណុចកណ្តាល រវាងអក្សរ Designed For Reno សេរ៉ាមិច O-Dot ការពារភាពសឹកឡេនកាមេរ៉ា និង កាមេរ៉ា4គ្រាប់ ដែលកាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូ អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយ កាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី4 ថតរូបបែបសខ្មៅទំហំ 2MP។ ជាពិសេស លោកអ្នកអាចរីករាយជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ (Video Bokeh) និងមានបំពាក់កម្មវិធី Video Edit ដំបូងគេបង្អស់ របស់​ OPPO ។

ចំណែកឯ OPPO Reno 2F មាន រចនាបថ កាលីប នឹងបំពាក់មកនូវកាមេរ៉ាក្រោយ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេនដូចគ្នា ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2។  កាមេរ៉ាមេរបស់ OPPO Reno 2F មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់ស្អាតនៅពេលយប់ កាមេរ៉ាទី2 ទំហំ 8MP អាចថតប្លង់ទូលាយ (Wide-angle) រហូតដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ កាមេរ៉ាទី3  និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង ថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់។