គ្រប់តារាសម្ដែងប្រុសថៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Ann Thong សង្ហារតែម៉្យាងមិនគ្រប់គ្រាន់ត្រូវតែ….!

គ្រងដំណែងជាអ្នកដឹកនាំសម្ដែងរឿងមកច្រើនហើយ សម្រាប់ Ann តែងតែធ្វើឲ្យអ្នកគាំទ្រលាន់មាត់គ្រប់រឿងនិងល្បីស្ទើរតែគ្រប់រឿងដូចគ្នា។ បើនិយាយពីតួឯកប្រុសតួឯកស្រីរបស់នាងក៏មិនធម្មតាដែរគឺត្រូវតែមានទាំងសមត្ថភាពទាំងសម្រស់និងសាកសមទៅតាមសាច់រឿងហើយចា។

ជាក់ស្ដែងតារាប្រុសទាំងបួននេះគឺសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់នាងហើយត្រូវបានតម្រូវឲ្យហ្វឹឹកហាត់យ៉ាងធ្ងន់ចំពោះរូបរាង និយាយឲ្យចំគឺនាងម៉ត់ចត់ទាំងរបបអាហារទាំងការថែរក្សារាងកាយតែម្ដងហើយ។ ព្រោះថាសង្ហារមិនគ្រប់គ្រាន់ទេគឺត្រូវតែមានរាងកាយរឹងមាំុំមានសាច់ដុំទៀតទើបបាន។

ចឹងហើយទើបតួឯកប្រុសរបស់នាងម្នាក់ៗចេញមកសុទ្ធតែធ្វើឲ្យហ្វេនៗលាន់មាត់សរសើរមិនឈប់គ្រប់ៗគ្នា។ តោះទៅមើលរូបវិញថាល្អប៉ុណ្ណា។

អត្ថបទដោយ : នីត្តា