សូមសរសើរតារាហ្វេសប៊ុក សៀវម៉ី ទោះមានបែបណាហ៊ឺរហារបែបណាក៏នៅតែចុះផ្ទាល់ធ្វើរឿងល្អ

មិនខ្វល់ពីភាពហ៊ឺរហារឬពាក្យគេនិយាយថាឱ្យបែបណាឡើយ ប៉ុន្តែសម្រាប់តារាហ្វេសប៊ុក សៀវម៉ី សុខចុះលះបង់ពេលវេលាមិនខ្លាចហត់ចុះជួយអ្នកក្រីក្រទៀតហើយ ដោយទទួលបានការសរសើរនិងគាំទ្រ។

ខណៈដែរតារាល្បីៗក្នុងពិភពអនឡាញ ប្រជែងគ្នាអួតបង្ហាញរឿងទ្រព្យសម្បត្តិ គ្រឿងពេជ្រ ឡានវីឡារយ៉ាងកក្រើកនោះ តែម្ចាស់ផេក Siv Mey Online Shop អ្នកនាង សៀវមី ដែលគេស្គាល់ថាជាម្ចាស់ផលិតផលEi Ei ដែលមានចិត្តធម៌ ចូលចិត្តនិយាយត្រង់ៗ និងមានទ្រព្យសម្បត្តិមិនចាញ់សេដ្ឋី ហើយចូលចិត្តធ្វើបុណ្យ ថ្មីៗនេះតាមរយៈគណីហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហាញពីសកម្មភាពមនុស្សធម៌គួរអោយសរសើរ ដែលមហាជនក្នុងហ្វេសប៊ុកសរសើរគ្រប់គ្នាមិនដាច់ពីមាត់ ។

ម្ចាស់ផេក Siv Mey Online Shop តាមរយៈការបង្ហោះនៅលើហ្វេសប៊ុក ព្រះនាងតូច បានបង្ហាញពីការចូលរួមយ៉ាងសកម្មជាមួយក្រុមប្រឹក្សាភូមិឃុំ មេភូមិ និងប្រជាពរដ្ឋនៅក្នុងភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងការសាងសង់ស្ពានមួយកន្លែង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។

ក្រៅពីនោះ អ្នកនាងនិងក្រុមការងារ ក៏បាននាំយកថវិកា និងអំណោយជាច្រើនជូនដល់អ្នកស្រុកភូមិ ដែលកំពុងមានការខ្វះខាតផងដែរ ដែលការជួយលើកនេះបន្ទាប់ពីថ្មីៗកន្លងមកអ្នកនាងក៏បានចំណាយប្រាក់យ៉ាងច្រើនចូលរួមជាមួយកាកបាទក្រហមកម្ពុជាខេត្តកណ្តាលផងដែរ ។

សូមបញ្ជាក់ថាពីពេលថ្មីៗកន្លងទៅនេះក្រៅពីការជាមួយកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អ្នកនាងក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការពារជំងឺកូវីដ១៩ ក្រោយមកទៀតមិនយូរប៉ុន្មានតារាហ្វេសប៊ុករូបនេះបានឧបត្ថម្ភថវិកាបន្ថែមទៀត ជួយដល់កាកបាទក្រហមកម្ពុជា ដែលជាស្ថាបន្ថមនុស្សធម៌ថ្នាក់កំពូលរបស់ជាតិ ព្រមទាំងការចូលរួមចំណែកជួយដល់ កងកម្លាំងការពារសន្តិសុខជូនប្រជាជន កងរាជអាវុធហត្ថខេត្តកំពង់ធំ ជនក្រីក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីម៉េម៉ាយ ការកសាងសមិទ្ធិផលព្រះពុទ្ធសាសនា និងការជួយផ្សេងៗទៀតតាមរយៈព្រះសង្ឃផងដែរ ៕