លោក Bernard Arnault ៖ ការអត់ធ្មត់គឺជារឿងសំខាន់សម្រាប់ការធ្វើជំនួញ

នៅក្នុងការធ្វើកិច្ចការងារអ្វីមួយ ដើម្បីឲ្យសម្រេចបានផល តែងតែត្រូវការពេលវេលា។ យើងមិនអាចព្រោះភ្លាម បាន​ផល​ភ្លាមបានឡើយ ពោលវាតម្រូវឲ្យយើងត្រូវមានភាពអត់ធ្មត់សិន មុននឹងអាលសម្រេចបានលទ្ធផល។

ដូចជាការធ្វើជំនួញ យើងមិនអាចចេញធ្វើបានមួយខែ ទៅពីរខែ ក្លាយទៅជាអ្នកមានភ្លាមបានឡើយ វាតម្រូវ​ឲ្យយើង​ត្រូវចេះអត់ធ្មត់ ព្រោះពេលខ្លះការរកស៊ីដំបូង អ្នកខ្លះក៏ជួបបរាជ័យ អ្នកខ្លះទៀតក៏ត្រូវចំណាយពេលយូរឆ្នាំណាស់ ទើប​បាន​ចំណេញ។

អ៊ីចឹងទើបមហាសេដ្ឋីលេខបួនពិភពលោក លោក Bernard Arnault លើកឡើងថា ការអត់ធ្មត់គឺជារឿងសំខាន់។ លោកលើកឧទាហរណ៍ជាក់ស្តែងចំពោះខ្លួនលោកថា លោកចេញរកស៊ីដំបូង ខាតបង់ច្រើនណាស់ ខាត​ចំណេញៗ​អស់​ពេលជាច្រើនឆ្នាំ តែលោកចេះអត់ធ្មត់នឹងវា លោកខាំមាត់ធ្វើ លោកមិនដែលបោះបង់ ទើបលោករកចំណេញឃើញ ហើយ​ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។

ដូច្នេះលោកផ្តល់ជាយោបល់ថា ធ្វើអ្វីមួយត្រូវចេះអត់ធ្មត់ អត់ធ្មត់កាន់តែខ្លាំង កាន់តែរកផ្លូវទៅរកជោគជ័យឃើញ៕