Amancio Ortega ៖ ដង្ហើម​អាជីវ​កម្មអាច​រស់​បាន​ដោយ​សារអតិថិជន

អាជីវកម្មមួយរស់បានអាស្រ័យដោយប្រាក់ចំណេញ ប្រាក់ចំណេញកើតមានបានដោយសារអតិថិជន។ អតិថិជនគឺ​ជា​ស្តេច បើគ្មានអតិថិជនគាំទ្រ ក្រុមហ៊ុនក៏រស់មិនបានយូរដែរ។

ដូចលោក Amancio Ortega និយាយថា ក្រៅពីខ្លួនលោក និងបុគ្គលិករបស់លោក អតិថិជនគឺជាក្រុមមនុស្ស​ដែល​លោក​ត្រូវគិតគូរខ្លាំងជាងគេបំផុត។ លោកថា សូម្បីតែការនិយាយស្តីទៅកាន់អតិថិជន ក៏លោកគិតគូរដែរ ព្រោះបើ​អតិថិជ​នអន់ចិត្ត លោកជឿថា អតិថិជននឹងមិនវិលមកកាន់ក្រុមហ៊ុនរបស់លោកវិញឡើយ។

ហើយលោកថា ការដោះស្រាយបញ្ហាជូនអតិថិជនក៏ជារឿងសំខាន់មួយដែរ។ បើផលិតផលរបស់យើងមិនល្អ យើង​នឹង​ដោះស្រាយជូនអតិថិជនវិញភ្លាមៗ។ លោកថា នេះជាការផ្តល់ទំនុកចិត្តជូនអតិថិជនរបស់យើង ម្យ៉ាងក៏ជាការ​មួយ​ជួយ​ពង្រីកអតិថិជនបន្ថែមផងដែរ៕