ជូកឺលៀង ៖ ជោគជ័យបន្តិចបន្តួច មិនគួរមានចិត្តអំនួតជាដាច់ខាត

ជូកឺលៀង ហៅ “នាគដេក” ជាទីប្រឹក្សាកំពូលរបស់គរស៊ូ (Su) និងជាឧបរាជថែមទៀត ក្រោយពីការ​បង្កើតនគរ​នេះ​ឡើ​ង​ជាមួយនឹង លាវប៉ី។ មុនពេលបង្កើតនគរស៊ូនេះបាន ជូកឺលៀង និងលាវប៉ី រួមទាំងមេទ័ពច្រើននាក់ទៀត បានខិត​ខំប្រឹង​ប្រែងយ៉ាងខ្លះជាទីបំផុត ទើបសម្រេចកិច្ចការធំមួយនេះ។

ក៏ប៉ុន្តែនៅពេលក្រោយ លាវប៉ី បានអញ្ជើញគេ (ជូកឺលៀង) ចុះពីឡុងចុងមក (ភ្នំនាគដេក) ក៏បានជួយឱ្យ លាវប៉ី ជា​ម្ចាស់​បានឈ្នះលើក​កងទ័ព ឆាវឆាវ លើកដំបូង។ មេទ័ព និងកងទ័ពទាំងឡាយមានចិត្តត្រេកអរ និងមោទនភាពជា​ទីបំផុត ដោយម្នាក់ៗនាំគ្នាអួតអំពីសមត្ថភាពរៀងៗខ្លួន ភ្លេចគ្រាដែលធ្លាប់បរាជ័យអស់។

ទង្វើបែបនេះ ដែលជាកង្វល់ធំរបស់ ជូកឺលៀង ដែលកងទ័ពមានចិត្តអំនួតពេលទទួល​បានជោគជ័យតិចតួច ព្រោះវា​អាច​​នាំមក​នូវ​ភាព​បរាជ័យវិញភ្លាមៗបាន បើសត្រូវលើកទ័ពមកវាយប្រហារបក។ ទីប្រឹក្សា ជូកឺលៀង ក៏បាននិយាយថា «ក្នុងនាមជាមេទ័ព កងទ័ព ពេលទទួលបានជោគជ័យបន្តិចបន្តួច មិនគួរកើតចិត្តអំនួតជាដាច់ខាត អាចនាំគ្រោះ​ថ្នាក់​ដល់​កងទ័ពបាន»។

ចំណែកនៅក្នុងក្បួនសឹករបស់ ស៊ុនអ៊ូ លោកបានពោលថា «មេទ័ពណាដែលមានអំនួត មេទ័ពនោះ​នឹង​វិនាស​អន្តរាយ​ពុំ​ខាន» មិនថាយើងខ្លាំងប៉ុណ្ណោះ​ បើកើតចិត្តអំនួតក្នុង មានចិត្តក្អេងក្អាងមើលងាយសត្រូវ​ប្រាកដនឹង​ត្រូវបរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​វិញ៕