ច្រណែនណាស់! គិតមកដល់ឆ្នាំថ្មី មាន សូនីតា ស្គាល់រសជាតិដើរលេងក្រៅប្រទេសជិត៣០ទៅហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា មាន សូនីតា ដែលតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ នាងតាមរយៈការបង្ហាញខ្លួនក្នុងបណ្ដាញសង្គមជារឿយៗ។

យ៉ាងណាមិញងាកទៅមើលជីវិតតារាស្រីរូបនេះវិញ ថ្វីត្បិតតែកន្លងមកយើងឃើញនាងមានភាពមមារញឹកនិងការងារសិល្បៈក៏ពិតមែន តែយើងតែងតែឃើញនាងឆ្លៀតពេលទំនេរដើរកំសាន្តនៅឯក្រៅប្រទេសជាញឹកញាប់ផងដែរ។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាថ្មីៗគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលឃើញុតារាស្រីរូបនេះ បង្ហោះរូបភាព​និង អមជាមួយ Caption បញ្ជាក់ថានេះជាប្រទេសទី២៣ហើយ ដែលនាងដើរកំសាន្តនៅជុំវិញពិភពលោក។

ដែលសារមួយនេះ​ ពិតជាធ្វើឲ្យមហាជនជាច្រើនច្រណែននិងតារាស្រីរូបនេះ ពិតជាមានសំណាងខ្លាំងណាស់ ដែលបានស្គាល់ប្រទេសជាច្រើនជុំវិញពិភពលោក ខណៈនាងនៅមិនទាន់រៀបការកសាងគ្រួសារផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី