អីយ៉ា! ចេញពីមន្ទីរពេទ្យមិនបានប៉ុន្មានផង Lydia និងស្វាមី សំរុកធ្វើរឿងនេះភ្លាម!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា មួយរយៈពេលមុនតារាសម្ដែងថៃស្រី Lydia និងស្វាមី បានធ្វើឲ្យហ្វេនៗជាច្រើនព្រួយបារម្ភ ក្រោយតេស្ដលទ្ធផលរកឃើញផ្ទុកជម្ងឺកូវីត១៩។

តែយ៉ាងណាមិញពេលនេះអ្នកទាំងពីរក៏ទទួលបានការព្យាបាលជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យរស់នៅជុំគ្រួសារ យ៉ាងមានសេចក្ដីសុខនិងកក់ក្ដៅវិញហើយ។

មិនត្រឹមតែប៉ុនណោះ ក្រោយពេលចេញពីមន្ទីរពេទ្យបានមួយរយៈ Lydia និងស្វាមី បានធ្វើឲ្យហ្វេនៗច្រើនកាន់តែភ្ញាក់ផ្អើល ក្រោយពេលឃើញអ្នកទាំងពីរ សំរុកធ្វើលំហាត់ប្រាណដើម្បីសុខភាព និងយករូបរាងស្រស់ស្អាតនិងសង្ហារបស់ខ្លួនមកវិញ។

ក្នុងនោះផងដែរ Lydia ក៏បានរៀបរាប់ក្នុងបណ្ដាញសង្គមរបស់ខ្លួនដែរថា « ថ្ងៃនេះ ជាថ្ងៃទី ៥៧ ហើយ បន្ទាប់ពី ការរកឃើញ ផលវិជ្ជមាននៃកូវីដ១៩ កាលពីដំបូងបង្អស់​ ហើយបន្ទាប់ពី បានធូរស្បើយអស់មួយរយៈពេលមក ឥឡូវនេះ គឺជាពេលវេលា ដើម្បីធ្វើឲ្យ សួត មានសភាពល្អប្រសើរឡើងវិញ»៕

តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by Lydia Sarunrat Deane (@lydiasarunrat) on

អត្ថបទដោយ៖ស៊ីវលី