ប្លែកសាហាវណាស់! តោះទៅមើលរូបកាល១០ឆ្នាំមុនរបស់ ប៉ែន ភ័ក្រ សុធារិទ្ធ មើលមិនចង់ស្គាល់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងរូបសង្ហារលោក ប៉ែន ភ័ក្រ សុធារិទ្ធ ដែលសព្វថ្ងៃនេះលោកកំពុងតែមានប្រជាប្រិយភាព ពិសេសតែងតែលេចមុខក្នុងខ្សែភាពយន្តជាច្រើន មិនត្រឹមតែប៉ុនណោះ រូបសម្រស់លោកបច្ចុប្បន្នក៏ស្រស់ស្អាត និងសង្ហាខ្លាំង ពិតជាធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងណាស់។

ដោយឡែកស្រាប់តែថ្មីៗនេះ លោកបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញលោក បង្ហោះរូបភាពកាលពី១០ឆ្នាំមុខ កាលពីចូលសិល្បៈដំបូង និងបានរៀបរាប់អំពីប្រវត្តិតស៊ូរបស់លោកយ៉ាងដូច្នេះទៀតថា៖

After Footer (Active) - damrei Mr1 Zone2

«ទើបតែរើរូបមកមើល ឃើញហើយហួសចិត្តខ្លួនឯងណាស់ រយៈពេល១០ឆ្នាំត្រឹម ដែលបានចូលបម្រើការងារសិល្បៈ។ ទម្រាំបានមកដល់ពេលនេះ ត្រូវជួបរឿងជាច្រើន ដែលរារាំងផ្លូវចិត្ត សេចក្តីស្រលាញ់ ចំពោះការងារសិល្បៈ រហូតដល់ចង់បោះបង់ក្តីស្រម៉ៃមួយនេះ។ តែអរគុណខ្លួនឯង និង មនុស្សល្អៗ ជាច្រើនជុំវិញខ្លួន ដែលជាកម្លាំងចិត្ត ជំរុញទឹកចិត្តឲ្យ ប៉ែន ភក្រ័ សុធារិទ្ធ ក្លាយពីមនុស្សម្នាក់ដែលមានសម្បុរខ្មៅ ស្គមស្លេកស្លាំងស្ទើរតែខ្យល់បក់រលំ (៤៥គីឡូ) គេរើសអើង មកជា ប៉ែន ភ័ក្រសុធារិទ្ធ ដែលមានសាច់មានឈាម ល្មមអាចណែបនិតបាន (៧៥គីឡូ)»។

ជាការពិតណាស់ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថារូបសម្រស់របស់លោកកាលពី១០ឆ្នាំមុន និងបច្ចុប្បន្នខុសប្លែកគ្នាខ្លាំងបែបនេះសោះ តែយ៉ាងណាមិញគ្រប់គ្នាក៏សរសើរពីការតស៊ូរបស់ក្នុងវិស័យសិល្បៈមួយនេះផងដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី