ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ Min Pechaya ហើយ ដែលនាងតែងតែទទួលបានការគាំទ្រពីសំណាក់មហាជន ហើយគ្រប់គ្នាក៏កោតសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ។
ជាក់ស្ដែងថ្មីៗនេះ នាងបានបង្ហោះរូបភាពមួយសន្លឹកក្នុងបណ្ដាញសង្គម IG របស់ខ្លួន ហើយក្នុងនោះនាងបានសរសេរ Caption ថា «ឥឡូវនេះ ធាត់ណាស់!» តែរូបភាពដែលនាងបង្ហោះមើលទៅមិនធាត់នោះទេ ពោលគឺស្រស់ស្អាតតែម្ដង ដែលជាហេតុធ្វើឲ្យហ្វេនៗមួយចំនួនហួសចិត្ត និងចូលទៅបញ្ចេញមតិឌឺដងទៅនាងថា «ចំណងជើងហាក់ដូចជាមិនស៊ីនឹងរូបសោះ!» អ្នកខ្លះទៀតក៏និយាយថា «អីហ្នឹង ធាត់ហ៎?» «ធាត់សម្បើមណាស់!» «ប៉ុណ្ណឹងហើយ ធាត់ទៀត»។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែរូបមួយនេះត្រូវបានហ្វេនៗជាច្រើន ផ្ចាញ់ផ្ចាពាក្យសម្ដីបែបនេះដាក់នាងក៏ពិតមែន តែក៏មានហ្វេនៗជាច្រើនគិតថាផុសនេះនាងគ្រាន់តែ Drama លេងតែប៉ុនណោះ ហើយក៏សរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី