Taew ធ្វើចឹងអ្នកណាមិនថាសូម្បីតែ Bella Ranee ក៏ទ្រាំមិនបានដែរ!! (មានវីឌីអូ)

រឿងការសម្ដែងសម្រាប់តារាស្រីស្អាតដូច Taew គឺមិនបាច់និយាយទេ ព្រោះថានាងអាចសម្ដែងបានគ្រប់សាច់រឿងគ្រប់អារម្មណ៍ទៅហើយ នៅមានសមត្ថភាពរឿងផ្សេងៗទៀត ជាពិសេសរឿងរាំតែម្ដងរហូតធ្វើឲ្យនាងក្លាយជាកំពូលតារា TicTok ទៅហើយ។

ហើយនាងមិនមែនធម្មតាទេ គឺខិតខំរឿងយ៉ាងយកចិត្តទុកដាក់គ្មានចន្លោះត្រង់ណាទេ រហូតមកដល់ពេលនេះ Taew អាចរាំបានយ៉ាងល្អទោះបីជាត្រូវពាក់ស្បែកជើងកែងខ្ពស់រាំក៏ដោយ។​ សូមសរសើរចំពោះការខិតខំរបស់ Taew ពិតមែន ជាមនុស្សមានវិន័យហើយមានឆន្ទៈខ្ពស់។

After Footer (Active) - damrei Mr1 Zone2

ដូចជាវីឌីអូមួយនេះចឹងមើលដល់ចប់បានដឹងថាអស្ចារ្យប៉ុណ្ណា សូម្បីតែ Bell Ranee ក៏អត់ទ្រាំនិងចូលមក comment សរសើរនាងមិនបានមែន “ក្បាច់ចុងក្រោយហា” , “ដល់ថ្នាក់និងផង នៅតែតិចទៀតអាចត្រលប់បានបីជុំទៀតហើយ”។

អត្ថបទដោយ : នីត្តា