បុរសល្អ! ទោះបែកគ្នាជាមួយ Taew ក៏ Ton នៅតែធ្វើរឿងនេះចំពោះឪពុកនាងដែរ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn និងលោក Ton Arch ត្រូវបានបញ្ចប់ហើយ ហើយពេលនេះទំនាក់ទំនងអ្នកទាំងពីរក៏ក្លាយជាមិត្តភក្ដិនិងគ្នាផងដែរ។

យ៉ាងណាមិញ ថ្វីត្បិតតែទំនាក់ទំនងស្នេហាត្រូវបានបញ្ចប់ តែថ្មីៗនេះ Ton បានធ្វើរឿងមួយគួរឲ្យសរសើរ ដោយលោកបានធ្វើការបរិច្ចាគឈាម ដើម្បីជួយឪពុក Taew ខណៈឪពុករបស់នាង បានជួបឧប្បត្តិហេតុ និងទទួលការវះកាត់ ៥ ដង ហើយក៏កំពុងតែត្រូវបានឈាមជាបន្ទាន់ផងដែរ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរទឹកចិត្ត Ton ពិតជាបុរសម្នាក់ដ៏ល្អពិតមែន ទោះបីជាចែកផ្លូវគ្នា តែក្រោយទទួលដំណឹងឪពុកអតីតគូស្នេហ៍កំពុងត្រូវការឈាមវះកាត់​ លោកក៏ចេញខ្លួនទៅបរិច្ចាគភ្លាមៗតែម្ដង៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី