Baifern ចេញមុខបកស្រាយរឿងបែកធ្លាយពត៌មានបែកគ្នាជាមួយអតិតសង្សាដោយសារតែម្ដាយខាងប្រុសចូលចិត្ត……! (មានរូបភាព)

រឿងកន្លងហួសទៅជាយូរណាស់ហើយ ស្រាប់តែនៅសុខៗក៏មានពត៌មានអូសទាញតារាសម្ដែងស្រីរយលាន Baifern រឿងអតិតគូស្នេហ៍ចាស់ភា្ជប់ជាមួយសារហេតុម្ដាយខាងប្រុសទាមទារឲ្យទិញកាបូបតម្លៃថ្លៃនិងទាន់សម័យទៀតផង

ដោយរឿងនេះ Baifern បានចេញមុខបកស្រាយនៅក្នុងកម្មវិធី  Amado Thank You Press ពីមូលហេតុយ៉ាងជាក់ច្បាស់ថាមិនមែនដូចដែលមានពត៌មានដែលមានដូចលើកនិង 100 ភាគរយ នាងនៅអះអាងរឿងទំនាក់ទំនងជាមួយអតិតត្រូវបានបញ្ចប់ដោយសារការសម្រេចចិត្តរវាងនាងនិងខាងប្រុស គ្មានការជាប់ទាក់ទងជាមួយនិងចាស់ៗឬអ្នកណាម្នាក់ឡើយ

After Footer (Active) - damrei Mr1 Zone2

“ឃើញហើយ ហើយបើថាចង់និយាយពី fern អើ….មែនទែនទៅរឿងដែលសរសេរឡើងនេះគឺមិនមែនជាការពិតសូម្បីតែបន្ទិចចា ទោះបីជារឿងនេះកន្លងផុតទៅយូរហើយក្ដី តែfernសុំអះអាងនូវចម្លើយដើមម្ដងទៀតថា រឿងទាំងអស់បញ្ចប់ដោយមនុស្សពីរនាក់ មិនបានជាប់ពាក់ព័ទ្ធនិងចាស់ៗទេ

មួយវិញទៀត fern ក៏មិនសប្បាយចិត្តដែលទាញចាស់ៗចូលមកពាក់ពទ្ធ័ ហើយក៏មែនតែខាង fern ដែលមិនសប្បាយចិត្ត ខ្ញុំជឿថាខាងគាត់ក៏មានអារម្មណ៍មិនល្អដូចគ្នាចា”

“សួរធុញទេដែលតែងតែមានការទាញចូលគ្រប់ពេលចំពោះរឿងនេះ គឺថា…..មិនធុញទេ តែអ្វីដែលនឹិកស្មានមិនដល់ថាវានិងកើតឡើងម្ដងទៀត  តែសំណាងល្អចាដែល fern មានឪកាសចេញមកបកស្រាយបញ្ជក់ពីរឿងពិតថាយ៉ាងម៉េចខ្លះ”

អត្ថបទដោយ : នីត្តា