អ្នកនិយមដាំកូនឈើពេលនេះងាប់ឈរហើយ! ព្រោះតែ Yaya Urassaya ធ្វើឲ្យឡើងថ្លៃរហូតដល់ 1គុណទ្វេជា10ឯណោះគ្រាន់តែនាង….!
Yaya Urassaya ក៏មានការលួចក្រែងចិត្តខ្លះដែរសម្រាប់ការឡើងថ្លៃកូនឈើ នៅថ្ងៃទី 23 កក្កដា 2020 ក្នុងកម្មវិធីដើរបង្ហាញម៉ូត WATSONS 24th ANNIVERSARY កម្រប់ខួប 24ឆ្នាំ រឿងដែលមិត្តតារាៗ និងអ្នកលេងបណ្ដាញសង្គមសុំឲ្យនាងលើកលែងកាថតរូបជាមួយកូនឈើផុស ក្រោយពីធ្វើឲ្យមានការឡើងថ្លៃខ្ពស់ អាចនិយាយបានថាកំពុងតែរង្គោះរង្គើអ្នកនិយមដាំកូនឈើសម្បើមណាស់
តើយ៉ាងម៉េចដែរសម្រាប់ជីវិតជាមួយនិងកូនឈើ?
“ចាប់ផ្ដើមពីមួយទៅ ពេលនេះត្រូវស្នាក់នៅផ្ទះច្រើនដូច្នេះហើយទើបយល់ថានៅផ្ទះមានភាពស្រស់ស្រាយច្រើន ពេលនេះមានរហូតដល់ទៅ 80 ដើម នៅផ្ទះលែងមានដីទំនេរដាក់កូនឈើទៀតហើយព្រោះថាពេញផ្ទះអស់ហើយ”
មានគិតទេថាកំពុងធ្វើឲ្យមានការជ្រួលច្របល់រឿងទីផ្សារកូនឈើ?
“មិនគិតថាមានអ្នកចង់ធ្វើតាមច្រើនដល់និង តែតាមពិតទៅក៏យល់ថាពេលមានពួកវាធ្វើឲ្យផ្ទះមានភាពស្រស់ស្រាយខ្លាំងណាស់”
នៅពេលទៅផ្សារតើមានអ្នកលក់មកនិយាយអគុណយើងទេ?
“ថ្ងៃមុនទៅផ្សារ Chatuchak មានអ្នកលក់ម្នាក់តាមសម្លឹងមើលខ្ញុំថា តើកូនឈើបន្ទាប់ដែលខ្ញុំទិញជាមួយណា ដើម្បីគាត់និងបានកម្មុង់ទុកមុន (សើច)”
មានអ្នកប្រាប់ថា Yaya ឈប់ផុសរូបកូនឈើទៀតទៅព្រោះទិញលែងបានហើយ?
“(សើច) បើមែនទែនទៅ ក៏ក្រែងចិត្តដែរ អ្នកលក់ពេលនេះកំពុងលក់កូនឈើដាច់ គាត់ក៏ត្រូវចំណាយដើមទុនខ្លះទិញពូជល្អៗ មកលក់ ហើយតម្លៃក៏ថ្លៃគ្រាន់ដែរ ហើយត្រូវបណ្ដុះពូជបន្ថែម ចឹងហើយតម្លៃក៏វាឡើងថ្លៃចា”
ប៉ុន្ដែអ្នកនិយមដាំកូនឈើទទួលយកតម្លៃពី 200 បាតឡើងរហូតដល់ 1,500 ទៅ 1,600បាតមិនបានទេ?
“ខ្ញុំក៏សប្បាយចិត្តដែលទិញបានមុនវាឡើងថ្លៃ”
អៀនទេដែលមានអ្នកបង្អាប់ថាកូនឈើឡើងថ្លៃព្រោះតែ Yaya?
“បើមែនទែនទៅខ្ញុំក៏សប្បាយចិត្តណា ហើយក៏ក្រែងចិត្តខ្លះដែរ តែសប្បាយចិត្តដែលមានអ្នកចូលចិត្តដាំកូនឈើដែរ”
បញ្ជាក់ថាយើងក៏តាមដានរឿងមានអ្នកបង្អាប់លេងដែលមែនទេ?
“ឃើញពត៌មានតើ ព្រោះមិត្តភ័ក្ដចូលចិត្តថេកឲ្យ”
អត្ថបទដោយ : នីត្តា